ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ជាការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ចនៃកម្ពុជា

2024/07/11 12:00:18 am        152

បាត់ដំបង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីក្រុង។

​ជុំវិញការអភិវឌ្ឍផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង លើការស្ថាបនាជាពិសេសផ្លូវជនបទ ដោយក្នុងនោះបានបានគិតគូរពីភាពធន់នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវ កម្រាលដីស ផ្លូវកម្រាលល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួល បាននូវសេវាសាធារណៈ។

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៩-១០ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើ ការងារស្ថាបនាផ្លូវចំនួន ៤ គម្រោងរួមមាន៖ គម្រោងទី១, ការងារស្ថាបនាផ្លូវចំនួន ១ខ្សែ មាន ៣ កំណាត់ ប្រវែងសរុប ៣ ៩០០ម៉ែត្រ (កំណាត់ក្រាល DBST ប្រវែង ១ ៩០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, កំណាត់ក្រាលបេតុង ប្រវែង ៤០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកំណាត់ ក្រាលដីល្បាយថ្មភ្នំ ប្រវែង ១ ៦០០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ) និងសាងសង់លូមូលចំនួន ៧កន្លែង ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុក បាណន់ ខេត្តបាត់ដំបង ។ 

ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាលដីល្បាយត្រួសចំនួន ១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីភូមិ ម៉ាខ្លឿ និងភូមិបឹងជុំនាង ឃុំព្រៃខ្ពស់ ទៅភូមិអូរឬស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។ គម្រោងទី៣, ស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ពីភូមិក្បាលស្ពាន ភូមិល្វាចាស់ និងភូមិតានី ឃុំល្វា ទៅភូមិក្រពើ សែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង, ផ្លូវទាំងអស់នោះសាងសង់លូ និងដាក់ផ្លាកឈ្មោះផ្លូវផងដែរ ។ ចំណែកគម្រោងទី៤, ការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៤០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ មាន សាងសង់លូ និងដាក់ផ្លាកឈ្មោះផ្លូវ ស្ថិតនៅភូមិត្រាំកង់ ភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប គម្រោងទាំងអស់នេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ជុំវិញការស្ថាបនាផ្លូវនិងលូខាងលើនេះ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការស្ថាបនា ការស្តារ ការថែទាំ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវា សាធារណៈផ្សេងៗជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់ បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។

សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួច, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារអន្តរក្រសួង ចុះជួប សំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីការស្ថាបនាផ្លូវខាងលើ ដោយក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូក្នុងមូលដ្ឋាន របស់ពួកគាត់ឱ្យបានគង់វង់យូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ទាំងអស់គ្នា។ ក្នុងពិធីសំណេះ សំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ  ដោយក្នុងមួយគ្រួសារ ទទួលបានក្រម៉ាចំនួន ១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm