ខេត្តពោធិ៍សាត់សម្រេចបានជិត៩០ភាគរយលើ ការងារផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ

2024/07/11 12:26:03 am        87

ពោធិ៍សាត់ ៖ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងជាប្រធានលេខាធិការដ្ឋានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ សម្រេចបានលទ្ធផលជាវិជ្ជមាននៅទូទាំងខេត្តពោធិ៍សាត់ ដោយវិស័យផ្គត់ផ្គង់ទឹកស្អាតជនបទមានអត្រាកើនឡើងដល់ទៅ៨៨.០២% និងវិស័យអនាម័យជនបទ៨៧% ។ ដោយក្នុងមួយឆ្នាំៗ ស្រះទឹកសហគមន៍ និងអណ្តូងស្នប់ជាច្រើន ត្រូវបានសាងសង់ជូនប្រជាពលរដ្ឋ ហើយសម្ភារៈសាងសង់បង្គន់ជាច្រើនឈុត ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនៅជនបទ ដោយបច្ចុប្បន្នក្នុងខេត្តពោធិ៍សាត់ មានឃុំបញ្ឈប់ការបន្ទោបង់ពាសវាល ពាសកាល១០០ភាគរយ ចំនួន៧ឃុំ និងភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល១០០ភាគរយ ចំនួន៩៩ភូមិ ។ ជាគោលដៅបន្តមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គ្រោងចុះធ្វើការវាយតម្លៃភូមិបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលចំនួន២០១ភូមិបន្ថែមទៀត។ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្ដេជ្ញាបំពេញការងារជាមួយគ្រប់ភាគីពាក់ព័ន្ធនានា ដើម្បីអនុវត្តផែនការសកម្មភាពការងារ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទនេះ ឲ្យមានប្រសិទ្ធភាពនិងសម្រេចបានជោគជ័យ ទៅតាមគោលដៅដែលបានកំណត់ ដោយនៅឆ្នាំ២០៣០ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រើប្រាស់១០០% ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព ។ 

លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០៤ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទខេត្តពោធិ៍សាត់ ដោយមានការចូលរួម ពីតំណាងនាយកដ្ឋានផ្គត់ផ្គងទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងអង្គការដៃគូសហការ និងអាជ្ញាធរមូលដ្ឋានក្រុងស្រុកទាំង៧ ។

ក្នុងឱកាសនោះ លោក ឡាយ វិសិដ្ឋ បានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះក្នុងគោលបំណង ពិនិត្យមើលការអនុវត្តនិងការទទួលខុសត្រូវ ការងារផ្គត់ផ្គង់ទឹកនិងអនាម័យជនបទរបស់ខេត្ត រួមនឹងការចែករំលែកបទពិសោធន៍ ពិគ្រោះយោបល់ ស្ដីពីការងារផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ។ សូមយកចិត្តទុកដាក់ ខិតខំអនុវត្ត នូវរាល់សកម្មភាពការងារដែលបានគ្រោងទុក ដើម្បីលើកកម្ពស់គុណភាពនិងគុណតម្លៃជីវិត របស់ប្រជាជននៅជនបទ ឱ្យមានភាពល្អប្រសើរ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តទី៧។ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកនិងអនាម័យជនបទ ព្រមទាំងការអប់រំផ្លាស់ប្តូរឥរិយាបថ ដើម្បីឱ្យប្រជាជននៅតំបន់ជនបទ មានការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញ មូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតមុខរបរបន្ថែម ក្នុងគោលដៅបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងលើកកម្ពស់ជីវភាពរស់នៅ។ ពង្រឹងសមត្ថភាពស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការ ស្របតាមគោលការណ៍ និង កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅជនបទ ប្រកបដោយ សុច្ចរិតភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ៕

អត្ថបទ ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm