ផ្លូវជនបទជាច្រើនខ្សែក្នុងខេត្តពោធិ៍សាត់ បានកំពុងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន

2024/07/11 01:18:39 am        154

ពោធិ៍សាត់ ៖ ផ្លូវជនបទជាច្រើនខ្សែនៅក្នុងខេត្តពោធិ៍សាត់ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានស្ថាបនា ស្តារ ថែទំា និង ការកែលម្អហេដ្ឋរចនាសម្ព័ន្ធជាបន្តបន្ទាប់ ដើម្បីផ្តល់ប្រយោជនដល់សាធារណជន ជាពិសេសការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន ។

​ឯកឧត្តម ទ្រី ម៉េង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃ លើការងារកែលម្អផ្លូវក្រាលបេតុងចំនួន ១ ខ្សែ មាន ៣កំណាត់ ប្រវែងសរុប ១ ២០០ ម៉ែត្រ (កំណាត់ទី១ ប្រវែង ៤០០ ម៉ែត្រ កំណាត់ទី២ ប្រវែង ៣០០ ម៉ែត្រ និងកំណាត់ទី៣ ប្រវែង ៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ១ កន្លែង ស្ថិតនៅឃុំត្រពាំងជង ឃុំផ្ទះរុង និងឃុំសំរោង ស្រុកបាកាន ស្រុកតាលោសែនជ័យ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលគម្រោងខាងលើនេះ អនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។

ជុំវិញគម្រោងផ្លូវខាងលើនេះ, ឯកឧត្តម ទ្រី ម៉េង បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំងបីកំណាត់នេះ ឡើង សម្រេចបានតាមផែនការ ព្រោះផ្លូវនៅជនបទនេះមានសារៈសំខាន់ណាស់ និងក៏ជាផ្លូវសេដ្ឋកិច្ចមួយ សម្រាប់ការដឹកជញ្ជូន កសិផល ឬការដឹកទំនិញផ្សេងៗ ជាពិសេសការរកស៊ីទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាដើម។

ឯកឧត្តម បញ្ជាក់ថា ជុំវិញការអភិវឌ្ឍន៍ផ្លូវជនបទនេះ ក្រសួងបាននិងកំពុងផ្តោតយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយស្ថាបនា គិតគូរពីភាពធន់ និងការប្រែប្រួលអាកាសធាតុ នូវរាល់ការស្ថាបនា ឬការស្តារផ្លូវជនបទគ្រប់ប្រភេទ ដើម្បីធានាសម្រាប់ការប្រើ ប្រាស់យូរអង្វែង ជាក់ស្តែងផ្លូវបេតុងទាំងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់សាធារណជនទូទៅ ជាពិសេសការធ្វើដំណើររបស់ ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋានជាដើម។

សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យគម្រោងខាងលើរួច, ឯកឧត្តម ទ្រី ម៉េង និងក្រុមការងារអន្តរក្រសួង បានចុះជួបសំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចំនួន ៥០ គ្រួសារ ដោយក្នុងពិធីនោះ ឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជា ពលរដ្ឋរស់នៅតាមផ្លូវនេះ សូមចូលរួមថែទាំផ្លូវ និងលូនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ឲ្យបានគង់វង់យូរអង្វែង ព្រោះកាលណាយើង មានផ្លូវល្អ និងជួយសម្រួលការធ្វើដំណើរបានលឿន និងចំណេញពេលវេលាជាដើម។ នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ខាងលើ, ដោយក្នុងនោះម្នាក់ៗទទួលបានក្រម៉ាចំនួន ១ ផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm