ក្រោមកិច្ចសហការរវាងជេម៉ាស់និងស៊ីម៉ាក់រយះពេល២២ឆ្នាំរំដោះផ្ទៃដីបានជិត៤៤លានម៉ែត្រក្រឡា កម្ទេចគ្រាប់មីននិងជាតិផ្ទុះបានជាង៩សែនគ្រាប់

2024/07/11 01:44:14 am        88

ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់បានឲ្យដឹងថា ក្នុងភាពជាដៃគូកិច្ច សហការប្រតិបត្តិការជាមួយនិងអង្គការជេម៉ាស់ជប៉ុនទាំងក្នុងប្រទេសនិងអន្តរជាតិ ចាប់តាំងពីឆ្នាំ២០០២មក សមិទ្ធ ផលដែលសម្រេចបានក្នុងគម្រោងរយៈពេល២២ឆ្នាំកន្លង ទៅនេះបានរំដោះផ្ទៃដីឲ្យមានសុវត្ថិភាពសរុបចំនួនជិត ៤៤ លានម៉ែត្រក្រឡា ដោយក្នុងនោះរុករកឃើញហើយកម្ទេចគ្រាប់ មីន និង សំណល់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួនជាង ៩ សែន គ្រាប់ រួមជាមួយការកសាងនូវហេដ្ឋារចនា សម្ព័ន្ធជាច្រើនសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់ផងដែរ។

សមិទ្ធផលជាផ្លែផ្លានៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរនេះត្រូវលើកបង្ហាញឡើងក្នុងជំនួបពិភាក្សាការងារ

រវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ជាមួយឯកឧត្តម YAMAZAKI Kojiជាប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS) ប្រចាំទីក្រុងតូក្យនិងជាទីប្រឹក្សាក្រសួងការពារជាតិជប៉ុន​ ព្រមទាំងជាអតីតអគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យ ការពារជប៉ុននាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជា ការស៊ីម៉ាក់ភ្នំពេញ ។

នៅក្នុងជំនួបពិភាក្សាការងារឯកឧត្តម ហេង រតនា បានជម្រាបជូនឯកឧត្តម YAMAZAKI Koji និងគណៈប្រតិភូពីសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ជា ពិសេសគម្រោងបោសសម្អាតមីននៅតាមបណ្តាខេត្តគោល ដៅ និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសសម្អាតមីនដែលជាគម្រោងសហការរួមគ្នារវាងអង្គភាពស៊ីម៉ាក់ និងអង្គការជេម៉ាស់ ដែលរហូតមកទល់បច្ចុប្បន្ននេះមានទឹកប្រាក់ប្រមាណជាង ១៣ លានដុល្លារសហរដ្ឋអាម៉េរិក។

ជាកាឆ្លើយតបឯកឧត្តម YAMAZAKI Koji បានថ្លែង អំណរគុណចំពោះអង្គភាពស៊ីម៉ាក់ដែលតែងតែផ្តល់ការស ហការជាមួយគ្នាតាំងពីដើមរៀងមក និងបានបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តគម្រោងជាមួយអង្គកាជេម៉ាស់ និង បានជម្រាបពីជំហរ និងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រ តិបត្តិការរបស់អង្គការជេម៉ាស់ លើផែនការយុទ្ធសាស្រ្តថ្នាក់ជាតិស្តីពីសកម្មភាពមីននៅកម្ពុជា ជាពិសេសយុទ្ធសាស្ត្រសកម្មភាពមីនរបស់អង្គភាពស៊ីម៉ាក់។ប្រធាន JMAS រូបនេះ ក៍បានបញ្ជាក់ដែរថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការនិងគាំទ្រនូវគម្រោងទាំងនេះ។ ជាងនេះទៅទៀត លោកបានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជាក្នុងការចែករំលែកជំនាញនិងបទពិសោធទៅ កាន់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ។

ឯកឧត្តម ហេង រតនា ក៏បានកោតសរសើរចំពោះអង្គការជេម៉ាស់ ដែលមិនត្រឹមតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់បោសសម្អាតមីនប៉ុណ្ណោះទេ​ ប៉ុន្តែក៏បានផ្តល់ការអភិវឌ្ឍខាងសេដ្ឋកិច្ចសង្គម អ្នកជំនាញបច្ចេកទេសមកចូលរួមស ហការជាមួយនឹងក្រុមការងារស៊ីម៉ាក់ផងដែរដើម្បីបោស សម្អាតមីនរួមគ្នានៅក្នុងប្រទេសកម្ពុជា។ ហើយការចូលរួមរបស់ JMAS គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្មរបស់ប្រជាកសិករកម្ពុជាថែមទៀត។ជាមួយគ្នានេះកម្ពុជានឹងបន្តរក្សានូវទំនាក់ទំនងនិងវឌ្ឍនភាពរួមគ្នាជាមួយជប៉ុនឲ្យកាន់តែខ្លាំងដើម្បីជោគជ័យលើវិស័យសកម្មភាពមីន។

 គួររំលឹកផងដែរថា អង្គភាពស៊ីម៉ាក់ និងអង្គការជេម៉ាស់ ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ទាំងកិច្ចសហការក្នុងប្រទេស និងអន្តរជាតិអស់រយៈពេល២២ឆ្នាំកន្លងមកហើយ។ចាប់តាំងពីឆ្នាំ២០០២ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះនិងការអភិវឌ្ឍសហគមន៍ក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ និង ស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា៦៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១.១៨៨ គ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦.៣៦៤ គ្រាប់។រួមជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ រួមមានផ្លូវគ្រួស ក្រហម សាលារៀន ស្រះទឹក និងអណ្តូងស្នប់ទឹកស្អាតផងដែរ៕ អត្ថបទ ៖ ភារម្យ

.

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm