កម្ពុជារកប្រាក់ចំណូលពីការនាំចេញកសិផលទៅទីផ្សារអន្តរជាតិកើនឡើងជាង៥៧% ក្នុងឆមាសទី១ ឆ្នាំ២០២៤

2024/07/11 02:39:03 am        176

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ចេញរបាយការណ៍ឲ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាសម្រេចការនាំចេញកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ ចំនួនប្រមាណ ៣,៩លានតោន មានការកើនប្រមាណ ៥៧,២៨% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ៣,៩លានតោន។

​លោកជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែកក្កដានេះ បានមានប្រសាសន៍ឲ្យដឹងថា មុខទំនិញសំខាន់ៗដែលកម្ពុជាធ្វើការនាំចេញទាំងនោះ មានដូចជា៖ ស្រូវ អង្ករ ម្រេច ដំឡូងមី ផ្លែមៀនស្រស់ ស្វាយ ចេក គ្រាប់ស្វាយចន្ទីរ និងកសិករផលជាច្រើនមុខផ្សេងទៀត។ 

លោកជំទាវ បានគូសបញ្ជាក់ថា ជាគោលអាទិភាពរបស់ក្រសួងកសិកម្ម គឺធ្វើយ៉ាងណាឱ្យប្រជាកសិករ «មានហូប មានបាន មានប្រើ មានរហូត» គឺសំដៅដល់ការធ្វើកសិកម្មបម្រើដល់សន្តិសុខស្បៀង ការប្រើប្រាស់ ការបរិភោគនៅក្នុងប្រទេស ដើម្បីឱ្យកសិផលមានគុណភាព មានតម្លៃសមរម្យ ហើយអាចឱ្យប្រជាកសិករទទួលបានចំណូលច្រើនជាងមុន ចំណេញច្រើនជាងមុន ខណៈពេលនេះ ក្រសួងកំពុងសិក្សាថាធ្វើយ៉ាងណាកុំឱ្យការចំណាយថ្លៃដើមកើនឡើងខ្ពស់។ 

លោកជំទាវ អឹម រចនា បានលើកឡើងបន្ថែមថា បើទោះបីជាស្ថិតនៅក្នុងអនុវិស័យណាក៏ដោយ ក្រសួងកសិកម្មនឹងបន្តខិតខំប្រឹងប្រែងជួយប្រជាកសិករ តាមគោលនយោបាយដែលក្រសួងបានរៀបចំដូចជាគោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ និងគោលនយោបាយសហគមន៍កសិកម្មទំនើប ដែលនឹងជួយបណ្ដុះបណ្ដាលប្រជាកសិករទាក់ទងនឹងបច្ចេកទេសដាំដុះ ដោយផ្សាភ្ជាប់ទៅនឹងបរិស្ថាន រក្សាធនធានធម្មជាតិបានគង់វង្សយូរអង្វែងតទៅទៀត។

សូមបញ្ជាក់ជូនថា ពាក់ព័ន្ធការនាំចេញកសិផលនេះដែរ បើគិតក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៤កន្លងទៅ មានការកើនឡើងចំនួនសរុបជាង ២,២លានតោន បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលកំណើននេះខ្ពស់ជាងមិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ៕

អត្ថបទ ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm