នគរបាលអង់គ្លេសតាមរកបុរសម្នាក់ បន្ទាប់ពីស្ត្រី ៣នាក់ ត្រូវបានសម្លាប់ក្នុងផ្ទះមួយខ្នង ក្បែរទីក្រុងឡុងដ្រ៍

2024/07/11 02:58:28 am        52

នគរបាលអង់គ្លេស នៅថ្ងៃពុធ (ទី១០ ខែកក្កដា) នេះ កំពុងតាមប្រមាញ់បុរសម្នាក់ ដែលគេជឿថា មានអាវុធជាស្នា បន្ទាប់ពីស្ត្រី ៣នាក់ ត្រូវបានសម្លាប់នៅក្នុងលំនៅឋានមួយ ក្បែរទីក្រុងឡុងដ្រ៍។ 

នគរបាលតំបន់ Hertfordshire បាននិយាយថា បុរសម្នាក់ឈ្មោះ Kyle Clifford អាយុ ២៦ឆ្នាំ កំពុងត្រូវបានស្វែងរក ជុំវិញការសង្ស័យពាក់ព័ន្ធនឹងឃាតកម្ម ៣ករណី។ នគរបាលបាននិយាយថា ស្ត្រីទាំង ៣នាក់នោះ ដែលមានទំនាក់ទំនងជាមួយគ្នា ត្រូវបានគេរកឃើញមានរបួសធ្ងន់ធ្ងរ នៅក្នុងលំនៅឋានមួយ ក្នុងទីក្រុង Bushey ភាគពាយព្យទីក្រុងឡុងដ្រ៍ កាលពីល្ងាចថ្ងៃអង្គារ (ទី៩ ខែកក្កដា)។ នគរបាល និងក្រុមសង្គ្រោះ បានព្យាយាមជួយសង្គ្រោះ ប៉ុន្តែពួកគេត្រូវបានគេប្រកាសថា ស្លាប់នៅនឹងកន្លែងហេតុ។

តែយ៉ាងណាក្ដី នគរបាលមិនបាននិយាយថា តើជនសង្ស័យ Clifford ដែលមកពីទីក្រុងឡុងដ្រ៍ មានទំនាក់ទំនងជាមួយស្ត្រីទាំងនោះដែរ ឬអត់នោះទេ។ អគ្គនាយកស៊ើបអង្កេត មកពីតំបន់ Bedfordshire គឺលោកលោក Rob Hall និងអង្គភាពឧក្រិដ្ឋកម្មធំរបស់តំបន់ Hertfordshire បាននិយាយថា ប៉ូលីសកំពុងតាមប្រមាញ់ Clifford ដែលត្រូវបានគេជឿថានៅទីក្រុងឡុងដ៍ ឬតំបន់ Hertfordshire ដែលនៅជិតខាង។

លោក Hall បាននិយាយថា ជនសង្ស័យ Clifford «ប្រហែលជានៅតែមានអាវុធ» ដែលជាស្នានោះ ហើយបានព្រមានសាធារណជនទូទៅកុំឲ្យចូលទៅជិតជននោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        32
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        67
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm