កម្មវិធី១.៥លាន៖ សិក្ខាកាមរីករាយ និងពេញចិត្តចំពោះការសិក្សាជំនាញដែលមានទាំងទ្រឹស្តី និងអនុវត្តន៍ផ្ទាល់ភ្លាមៗ ដើម្បីបានជំនាញមួយដោយពិតប្រាកដ

2024/07/11 03:10:33 pm        341

សិក្ខាកាមកំពុងសិក្សាក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បាន​បង្ហាញ​ការ​សប្បាយ​ចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលព្រោះ គ្រូបង្រៀន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ធ្វើឱ្យសិស្សមានទំនុកចិត្ត រៀនឆាប់ចេះ ដោយសារសាលា​មាន​ឧបករណ៍​បច្ចេកទេស​ទំ​នើបគ្រប់គ្រាន់រៀនភ្លាមអនុវត្តន៍ផ្ទាល់ភ្លាមៗ។

កញ្ញា សៅ យ៉ារ៉េត ជាសិក្ខាកាមផ្នែករចនាក្រាហ្វិចដោយកុំព្យូទ័រ​នៅ​វិទ្យាស្ថា​ន​ពហុបច្ចេក​ទេស​ព្រះ​កុសុមៈ (PPI) បានបង្ហាញពីក្តីសប្បាយរីករាយ​ដែល​មានចូលរៀននៅក្នុងសាលាដែល​មាន​គ្រូ​បង្រៀន​យក​ចិត្តទុកដាក់ខ្ពស់ក្នុងការបង្ហាត់បង្ហាញ ជាពិសេស សាលាមានបំពាក់ដោយ​ឧបករណ៍​បច្ចេក​ទេ​សទំនើប សម្បូរបែបសម្រាប់ ដាក់ឱ្យសិស្សរៀនទ្រឹស្តីផង អវត្តន៍ជាក់ស្តែងផង។

កញ្ញាថា «ការបង្រៀនជាក់ស្តែងសម្រាប់ខ្ញុំផ្ទាល់គឺដូចចាប់ផ្តើមពីសូន្យមក ប៉ុន្តែលោក​គ្រូអ្ន​កគ្រូគាត់បង្រៀនណែនាំយកចិត្តទុកដាក់តាមដំណាក់កាលនិមួយៗមិនឱ្យសិស្សភ័យខ្លាច ហើយមុននឹងអនុវត្តន៍លោកគ្រូបង្រៀនពីទ្រឹស្តី ហើយរៀនបណ្តើរអនុវត្តន៍បណ្តើរធ្វើឱ្យសិស្សឆាប់ចេះ»

ស្រដៀងគ្នានេះ អ្នកស្រី គង់ ស៊ីផា ជាសិក្ខាកាមជំនាញធ្វើនំនៅ វិទ្យាស្ថានជាតិសហគ្រិនភាព និងនុវានុវត្តន៍ (NIEI) និយាយថា ដំបូងឡើយអ្នកស្រីគិតថា រៀនមិនអស់ប្រាក់បែបនេះ ប្រហែលជាគ្រូបង្រៀនមិនដឹកដល់នោះទេ ប៉ុន្តែផ្ទុយទៅវិញ តាមរយៈបទពិសោធន៍ជាក់ស្តែង មិននឹកស្មានថាអ្នកស្រីឆាប់ចាប់បាន ឆាប់យល់ ហើយបរិយាកាសសិក្សាប្រកបដោយផាសុខភាពទៀតផង ជាពិសេសគឺសាលាមានឧបករណ៍ទំនើបគ្រប់គ្រាន់ដាក់ឱ្យអនុវត្តន៍ជាក់ស្តែង។

អ្នកស្រីថា «ការរៀនជាក់ស្តែងគឺលោកគ្រូអ្នកគ្រូបង្រៀនបានល្អ ហើយសិស្សក៏យកចិត្តទុកដាក់រៀន ហើយឧបករណ៍ក៏មានគ្រប់គ្រាន់ ជាពិសេសគឺអនាម័យល្អ អនុវត្តន៍ជាក់ស្តែងរៀនបណ្តើរអនុវត្តន៍បណ្តើរឆាប់ចេះ។»

បន្ថែមលើនេះសិក្ខាកាមទាំង២ បានអំពាវនាវដល់ប្រជាពលរដ្ឋដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសគ្រួសារក្រីក្រ និងងាយរងហានិភ័យ អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យបានគ្រប់គ្នា ដែលការរៀនជំនាញនេះមិនគិតពីអាយុ មិនអស់លុយហើយថែមទាំងបានប្រាក់ឧបត្ថម្ភបន្ថែមទៀត។

តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤នេះ មានសិស្សកំពុងសិក្សាក្នុងវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ទាំងកម្មវិធី ១.៥លាននាក់ និងកម្មវិធីទូទៅសរុបចំនួន ៧៤ ៨៧៣នាក់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm