ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់ជនស៊ីវិលជិត ៣០ នាក់ក្នុងការប្រកួតបាល់ទាត់​នៅតំបន់ហ្កាហ្សា

2024/07/11 04:21:49 pm        253

សាក្សីដែលបានឃើញហេតុការណ៍បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា មីស៊ីលរបស់​អ៊ីស្រាអែល​មួយគ្រាប់ បានធ្លាក់ចូលទៅក្នុងតំបន់ជំរំតង់មួយនៅភាគខាងត្បូងហ្កាហ្សា កាលពី​ថ្ងៃ​អង្គារ (០៩ កក្កដា) ខណៈដែលជនភៀសខ្លួនបាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីនោះ​ដើម្បី​មើល​ការ​ប្រកួតបាល់ទាត់នៅសាលារៀនមួយ។

យោងតាមក្រុមមន្ត្រីប៉ាឡេស្ទីនបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ២៩ នាក់ ដែលភាគ​ច្រើន​ជាស្ត្រី និងកុមារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ដែលបានកើតឡើង ខណៈ​ពេល​ដែល​អ្នកទស្សនាបានប្រមូលផ្តុំគ្នាក្នុងបរិវេណសាលានៅតំបន់ អាបាសាន (Abassan) ភាគខាង​កើត​នៃ​ក្រុង ខាន់យូនីស (Khan Younis) ដើម្បីចូលរួមមើលការការប្រកួតកីឡានោះ។

ស្ត្រីវ័យ​ក្មេងម្នាក់ដែលមើលឃើញហេតុការណ៍នោះបានប្រាប់សារព័ត៌មានរ៉យទ័រថា «ពួក​យើង​កំពុង​មើល​ការប្រកួតបាល់ទាត់ ហើយស្រាប់តែមានការវាយប្រហារ។ មនុស្សម្នារងរបួស ស្លាប់ ហើយ​សាកសពខ្ចាត់ខ្ចាយសុទ្ធតែឈាម»។

យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុង​ពិនិត្យ​មើល​របាយការណ៍​ដែល​ថាជ​ន​ស៊ីវិល​ត្រូវ​បាន​រង​គ្រោះ ដោយបន្ថែមថា ឧបទ្ទវហេតុនេះកើតឡើងនៅពេលដែលខ្លួនបានវាយប្រហារដោយ «គ្រាប់​បែកកំណត់គោលដៅជាក់លាក់» លើយុទ្ធជនហាម៉ាស ដែលបានចូល​រួម​ក្នុង​ការ​វាយ​ឆ្មក់​ថ្ងៃ​ទី០៧ ខែតុលាលើអ៊ីស្រាអែល។ យោធាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ ថា​តើខ្លួនបានដឹងថាមានការប្រកួតបាល់ទាត់នៅពេលដែលមានការបញ្ជាឱ្យធ្វើការប្រហារនោះ ឬយ៉ាង​ណាទេ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        329
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        328
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm