កំណើន​ពលករ​ឆ្លងដែន​មកពីថៃ ​តាមច្រកអូរស្មាច់​មាន​​ការ​ធ្លាក់ចុះច្រើន

2021/08/26 05:39:01 pm        578

ឧត្តរមានជ័យ ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងខែសីហា ឆ្នាំ២០២១នេះ កំណើនលំហូរពលករខ្មែរ ឆ្លងដែនមកពីស្រុកថៃ គឺហាក់បីដូចជាមានការថយចុះច្រើន ក្នុងមួយថ្ងៃមានចំនួនជាង២០០នាក់ តែប៉ុណ្តោះ បើធៀបនឹងពាក់កណ្តាលដើមខែសីហាវិញនោះ គឺមានចំនួនដល់ទៅ ៥០០នាក់ក្នុងមួយថ្ងៃៗ។

លោក ឌី រ៉ាដូ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាព​កំណើនពលករខ្មែរ ឆ្លងមកពីថៃចូលតាមច្រកអូរស្មាច់ មានការថយចុះច្រើនជាងមុន គឺមួយ​ថ្ងៃមានត្រឹម២០០នាក់ ហើយចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩នោះ ខាងក្រុមគ្រូពេទ្យជួរមុខបាន​រកឃើញជាបន្តបន្ទាប់ ប៉ុន្តែមានចំនួនតិចតូចមិនមានច្រើនដូច​ករណីមុនៗនោះឡើយ ទាំងការឆ្លងក្នុងសហគមន៍ផងនោះ។

លោកបន្តថា ទោះបីជាស្ថានភាពកំណើនពលករឆ្លងដែនមកពីថៃ បច្ចុប្បន្ន​មិនមានករណីឆ្លងច្រើន​យ៉ាងណាក្តីក៏យើងនៅបន្តអនុវត្តវិធានការ​ការព្វកិច្ច​ពាក់ម៉ាក ​ការរក្សាគម្លាតឲ្យបាន​ខ្ជាប់ខ្ជួន ជាប់​ជាប្រចាំ ដើម្បីទប់ស្កាត់ការកាត់ផ្តាច់កុំឲ្យមានការចម្លងបន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។

តាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត គិតត្រឹមម៉ោង៧:៣០នាទីថ្ងៃទី២៥ សីហា ចំនួនពលករ​ចូលមកថ្មី​មានចំនួន១៨៤នាក់ ស្រី៨១នាក់ វិជ្ជមាន២៣នាក់ ស្រី១១នាក់ សហគមន៍៣៤នាក់ ជាសះស្បើយ១០២នាក់ សរុបមកអ្នកឆ្លងកូវីដ-១៩ក្នុងខេត្តមាន៦.៣៥៩ករណី ១.៤២៥ករណី កំពុងសម្រាកព្យាបាល១០ករណីស្លាប់ ៕

អត្ថបទ ៖ ឃិនសារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm