ប្រភព៖ អាមេរិក នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ជាង ២០០គីឡូក្រាមទៅឱ្យអ៊ីស្រាអែល

2024/07/11 05:48:59 pm        308

មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ ៥០០ ផោន (ជាង ២២៦ គីឡូក្រាម) ទៅឱ្យអ៊ីស្រាអែល ប៉ុន្តែនឹងបន្តរារាំងការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២.០០០ ផោន (ជាង ៩០៧ គីឡូក្រាម) ជុំវិញការព្រួយបារម្ភថាអ៊ីស្រាអែល អាចនឹងប្រើប្រាស់គ្រាប់បែកធុនធ្ងន់ទាំងនោះនៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន។

សហរដ្ឋអាមេរិក កាលពីខែឧសភា បានផ្អាកការដឹកជញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ ផោន និង ៥០០ ផោននេះ ដោយសារតែការបារម្ភពីផលប៉ះពាល់ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបង្កនៅក្នុងតំបន់ហ្កាហ្សា។ ការព្រួយបារម្ភជាពិសេសរបស់រដ្ឋបាលលោក បៃដិន គឺការប្រើប្រាស់គ្រាប់បែកដ៏ធំបែបនេះនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួន។

គ្រាប់បែកទម្ងន់ ២.០០០ ផោនមួយគ្រាប់អាចច្រៀកបេតុង និងដែកក្រាស់ៗជាបំណែកៗ បង្កើតបានជាកាំផ្ទុះ (ទំហំនៃការផ្ទុះ) យ៉ាងធំទូលាយ។ មន្ត្រីអាមេរិកនិយាយថា គ្រាប់បែកទម្ងន់ ៥០០ ផោនត្រូវបានដាក់បញ្ចូលក្នុងការដឹកជញ្ជូនជាមួយគ្នានឹងគ្រាប់បែបធំៗដែលត្រូវបានផ្អាកទាំងនោះ ដូច្នេះហើយទើបគ្រាប់បែកទាំងអស់ត្រូវផ្អាកដឹកស្របគ្នា។ អាមេរិក បានជូនដំណឹងដល់អ៊ីស្រាអែលថាខ្លួនកំពុងបញ្ចេញគ្រាប់បែកទម្ងន់ ៥០០ ផោន ប៉ុន្តែនៅតែផ្អាកគ្រាប់បែកធំៗដដែល។

កាលពីខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងដកហូតអាវុធ ហើយបានអង្វរករមន្ត្រីអាមេរិកឱ្យដោះស្រាយស្ថានការណ៍។ មន្រ្តីជំនិតរបស់លោក Biden បានសម្តែងការខកចិត្តចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        39
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        71
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm