អាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធរយៈចម្ងាយឆ្ងាយក្នុងអាល្លឺម៉ង់ នៅឆ្នាំ២០២៦

2024/07/11 06:18:29 pm        254

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ (១០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសមត្ថភាពបាញ់រយៈចម្ងាយឆ្ងាយនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងការការពារអឺរ៉ុប។

ប្រទេសទាំងពីរបាននិយាយថា «ការដាក់ពង្រាយជាដំណាក់កាល» របស់សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ការឈរជើងរយៈពេលវែងនៃសមត្ថភាពបែបនេះ ដែលនឹងរួមបញ្ចូលមីស៊ីលស្ដង់ដារ៦ (SM-6), មីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawk) និងសព្វាវុធល្បឿនលឿនជាងសំឡេង ដែលមានរយៈចម្ងាយឆ្ងាយជាងសមត្ថភាពបច្ចុប្បន្ននៅក្នុងទ្វីបអឺរ៉ុប។

មីស៊ីលដែលមានមូលដ្ឋានបាញ់ពីដី ជាមួយរយៈចម្ងាយលើសពី ៥០០ គីឡូម៉ែត្រត្រូវបានហាមឃាត់រហូតដល់ឆ្នាំ២០១៩ ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលចុះហត្ថលេខាដោយលោក មីកហែល ហ្គូបាឈែវ (Mikhail Gorbachev) អតីតមេដឹកនាំសហភាពសូវៀត និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រ៉េហ្កាន (Ronald Reagan) ក្នុងឆ្នាំ១៩៨៧។

នោះជាលើកដំបូងដែលមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានលុបបំបាត់អាវុធមួយប្រភេទទាំងមូល។ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF នោះក្នុងឆ្នាំ២០១៩ ដោយនិយាយថា ទីក្រុងមូស្គូបានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការអភិវឌ្ឍន៍មីស៊ីលតម្រង់គោលដៅ 9M729 របស់រុស្ស៊ី ដែលត្រូវគេស្គាល់នៅក្នុងអង្គការណាតូថាជាមីស៊ីលបាញ់ពីដី SSC-8 ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតលើការចោទប្រកាន់នោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm