មន្ត្រីឧតុនិយមរបស់ប្រទេសជប៉ុន បានព្រមានអំពីបំណាក់ដី និងទឹកជំនន់ ដែលអាចកើតមាន ខណៈស្ថានភាពអាកាសធាតុមិនអំណោយផលនៅទូទាំងប្រទេស។

ទីភ្នាក់ងារឧតុនិយមនិយាយថា ខ្យល់ក្តៅ និងសំណើម កំពុងបក់ឆ្ពោះទៅរកប្រព័ន្ធសម្ពាធទាប នៅជិតកោះ Honshu របស់ប្រទេសជប៉ុន ហើយ ពពកភ្លៀង កំពុងកើតមាន ភាគច្រើននៅភាគខាងលិចប្រទេសជប៉ុន។
ទីក្រុង Kushimoto ក្នុងខេត្ត Wakayama មានភ្លៀងធ្លាក់ ៩៥ មីល្លីម៉ែត្រ ចន្លោះពីម៉ោង ៨ ដល់ ៩ ព្រឹក ថ្ងៃព្រហស្បតិ៍នេះ។ ទីក្រុង Shimonoseki ក្នុងខេត្ត Yamaguchi មានភ្លៀងធ្លាក់២៣៤ មីល្លីម៉ែត្រ ក្នុងរយៈពេល១២ម៉ោង រហូតដល់ម៉ោង៥:៣០នាទីព្រឹក ជាកំណត់ត្រាមួយ ចាប់តាំងពីទីភ្នាក់ងារចាប់ផ្តើមទទួលយកទិន្នន័យ នៅទីនោះ។ ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ក្នុងតំបន់ ត្រូវបានព្យាករណ៍ពីភាគឦសាន ដល់ភាគនិរតីរបស់ប្រទេសជប៉ុន។

ភ្លៀងធ្លាក់ខ្លាំងបានឡើងដល់កម្រិតខ្ពស់នៅភាគឦសាន និងនៅតំបន់ភាគខាងជើង តាមបណ្តោយសមុទ្រជប៉ុន ប៉ុន្តែតំបន់ទាំងនេះងាយនឹងមានបំណាក់ដី ដោយសារដីមានសំណើមខ្ពស់។
មន្ត្រីឧតុនិយម បានជំរុញឱ្យមានការប្រុងប្រយ័ត្នចំពោះបំណាក់ដី និងទឹកជំនន់នៅតំបន់ទំនាប ទន្លេឡើងហៀរច្រាំង រន្ទះ ខ្យល់កន្ត្រាក់ និងព្រិលធ្លាក់។