ប្រទេសកម្ពុជាមានសក្តាពលកំណើនយុវជនពេញកម្លាំងច្រើនសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/07/11 09:08:38 pm        378

នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈ​ទិវា​នេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មាន​កំណើន​យុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​នៅឆ្នាំបន្តបន្ទាប់ខាងមុខ។

ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែ​កក្កដា​នេះ​ថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ មានប្រមាណ ១១លាន៥​សែន​នាក់ ស្មើនឹង ៦៦.៣% ក្នុងនោះមានយុវជ​នពេញ​កម្លាំង​ធ្វើ​ការងារ​មួយ​ចំនួន​គឺ​បាន​និង​កំពុង​ធ្វើ​ការងារ​សេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ និង​ខ្លះធ្វើការងារ​នៅ​ក្នុង​ផែ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បង្កើត​ប្រាក់​ចំណូល​ដោយ​ខ្លួនឯង។

ឯកឧត្តមថែ្លងថា ជារួមបច្ចុប្បន្នកម្ពុជា មិនមានបញ្ហាកង្វះពលកម្មការងារនោះទេ ហើយដើម្បី​បង្កើន​សក្តាពលពលកម្មទីផ្សារការងារនៅកម្ពុជា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​និងកំពុងបង្កើនការអភិវឌ្ឍធនធានមនុស្ស អនុវត្ត​គោល​នយោបាយ​ផ្តល់​អាហា​រូបករណ៍​បណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥សែននាក់ ដើម្បីជំរុញ​ការ​ផ្លាស់​ប្តូរ​ប្រជាជន​ពីការធ្វើការងារ ដោយប្រើប្រាស់កម្លាំង​ទៅ​ប្រើប្រាស់​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​ធ្វើការងារវិញ។

ឯកឧត្តម បន្តថា កម្ពុជា ចាប់ពីឆ្នាំ២០២៤នេះ រហូតឆ្នាំ២០៤៥ នឹងបន្ត​មាន​កំណើន​យុវជន​ពេញ​កម្លាំង​ធ្វើ​ការងារ ប្រមាណជិត១៥លាននាក់ ពោលគឺមានកំណើនប្រមាណ១.២% ហើយ​តាម​រយៈ​​អនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រជាច្រើន របស់រាជរដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​នឹង​ធ្វើ​ឲ្យ​កម្ពុជា មានសក្តានុពល​កាន់​តែខ្លាំ​ង​លើ​ការ​មាន​យុវជន​ពេញ​កម្លាំង​ធ្វើ​ការងារ​ដោយ​មាន​ជំនាញ​វិជ្ជា​ជីវៈ និងការជំរុញសេដ្ឋកិច្ចកម្ពុជា មានកំណើនល្អប្រសើរ និងស្របពេល​កម្ពុជា​កំពុង​រៀប​ចំ​ខ្លួន​ចាក​ចេញ​ជាផ្លូវការពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខនេះ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        3
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        220
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm