មន្រ្តីបរិស្ថានខេត្ត អំពាវនាវឲ្យពលរដ្ឋត្រូវនាំគ្នាចូលរួមបង្កើនការដាំកូនឈើឲ្យបានច្រើន នៅក្នុងមូលដ្ឋានរបស់ខ្លួន

2024/07/11 09:17:02 pm        85

ឧត្តរមានជ័យ៖ លោក ផួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន និងគ្រឹះស្ថានអបរំសិក្សា ព្រះសង្ឃ នៅតាមទីវត្តអារាម យុវជន អង្គការសង្គម​ស៊ីវិល រួមទាំងអាជ្ញាធរ មូលដ្ឋានទាំងអស់ ត្រូវនាំគ្នាបង្កើនការចូលរួម​ដាំ​កូនឈើឡើងវិញ ឲ្យបានច្រើនបន្ថែមទៀត ដើម្បីកែលម្អរសោភណ្ឌភាពបរិស្ថាន​ប្រកបដោយពណ៌បៃតង និងដើម្បីជាជម្រកដ៏សំខាន់របស់សត្វព្រៃគ្រប់ប្រភេទរស់នៅ ។

លោកប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការ​ដាំ​កូនឈើ​ គឺ​ដើម្បី​រួមគ្នាស្ដារ​គម្រប​ព្រៃ​សហគមន៍​ឡើងវិញ ក្នុងការបំពេញចន្លោះប្រហោងនៅចំណុច​ដែលបាន​រេចរឹល​ខ្វះខាត​គ្មានដើមឈើ និង​ដើម្បី​ធ្វើ​ឲ្យតំបន់មួយចំនួន​ដែលមានការខ្វះចន្លោះ​អាចមានកូនឈើដុះឡើងវិញ និងសម្រាប់​ជួយ​ដល់ការទ្រទ្រង់មនុស្ស សត្វ ជាពិសេសជួយកាត់​បន្ថយ​នូវកំដៅ​ផែនដី និង​ភាព​រាំងស្ងួតផងដែរ។

លោកបន្តថា មន្ទីរបរិស្ថានខេត្តបានត្រៀម កូនឈើចំនួន ១០ ០០០ដើមផងដែរ នៅសួនបណ្តុះកូនឈើព្រៃសង្ឃរុក្ខាវន្ត ដើម្បីត្រៀមចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រារព្ធពិធីដាំនៅថ្ងៃទី ២៦កក្កដា ឆ្នាំ២០២៤ខាងមុខ នៅចំណុចបរិវេណសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវន្ត។

លោកបន្តថា កត្ដាទាំងអស់នេះហើយ ​គប្បី​ក្នុងនាមប្អូនៗ​ជាយុវជន​រួមទាំង​ព្រះសង្ឃ អង្គការ​សង្គមស៊ីវិលទាំងអស់ ដែល​មាន​ស្មារតី​ល្អ​ ក្នុងការចូលរួមយ៉ាង​ផុលផុស​ឲ្យ​ចេះ​ស្រលាញ់​ធម្មជាតិ កត្ដាទាំងអស់នេះហើយ គឺផ្តើមចេញពីមនុស្សម្នាក់ ដើមឈើមួយដើម គឺជា​ការរួមចំណែក​មួយ​យ៉ាងសំខាន់​សំរាប់​ពង្រឹង​ធនធានធម្មជាតិ​ឲ្យ​កាន់​តែ​សម្បូរ​បែប​បន្ថែមទៀត៕ អត្ថបទ៖ សា​រិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        94
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        197
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm