រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ៦០% នៃភេរវករហាម៉ាស ត្រូវបានសម្លាប់ ឬរងរបួស

2024/07/11 09:40:53 pm        44

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ ( Yoav Gallant) និយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសម្លាប់ ឬបង្កឲ្យរបួស ៦០ភាគរយនៃភេរវករហាម៉ាស ហើយថា កងវរសេនាតូចរបស់អង្គការឥស្លាមភាគច្រើន ត្រូវបានកម្ទេច។

លោក ហ្គាឡែនធ៍ បានធ្វើអត្ថាធិប្បាយទៅកាន់សភា កាលពីថ្ងៃពុធ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ   អ៊ីស្រាអែល។

អ៊ីស្រាអែល បានប្រកាសការបំផ្លិចបំផ្លាញទាំងស្រុងនៃក្រុមហាម៉ាស ជាគោលដៅសង្រ្គាម បន្ទាប់ពីការសម្លាប់រង្គាល ធ្វើឡើងដោយក្រុមហាម៉ាស និងក្រុមជ្រុលនិយមដទៃទៀត នៅថ្ងៃទី ៧ ខែតុលា។

មន្ត្រីអ៊ីស្រាអែល បាននិយាយថា ដរាបណាក្រុមហាម៉ាស រក្សាការកាន់កាប់នៅតំបន់ហ្កាហ្សាស្ទ្រីប ក្រុមនេះ អាចកសាង និងពង្រឹងខ្លួនវាឡើងវិញបាន មានន័យថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងត្រូវត្រឡប់មកវិញ និងប្រយុទ្ធនៅក្នុងតំបន់ដែលខ្លួនបានដាក់ពង្រាយរួចហើយនោះ។

លោក ហ្គាឡែនធ៍ បានអំពាវនាវឲ្យមានការបង្កើតជម្រើសនយោបាយមួយចំពោះការគ្រប់គ្រងរបស់ក្រុម ហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។ ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ រហូតមកដល់ពេលនេះ បានបដិសេធមិនបង្ហាញផែនការសម្រាប់ការគ្រប់គ្រង និងការកសាងឡើងវិញនូវតំបន់ហ្កាហ្សា បន្ទាប់ពីបញ្ចប់សង្រ្គាម។

ក្រុមអ្នកសង្កេតការណ៍ និយាយថា នេះទំនងជាដោយសារតែលោកកំពុងព្យាយាមជៀសវាងជម្លោះ ជាមួយដៃគូចម្រុះស្តាំនិយមរបស់ខ្លួន ដែលពេញចិត្តនឹងការកសាងការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលជាសំណើដ៏ចម្រូងចម្រាសបំផុត។

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm