នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន អំពាវនាវឲ្យមានរដ្ឋាភិបាលបង្រួបបង្រួម បន្ទាប់ពីមានបទឈប់បាញ់នៅហ្កហ្សា

2024/07/11 09:43:32 pm        37

នាយករដ្ឋមន្រ្តីប៉ាឡេស្ទីន លោក ម៉ូហាម៉េដ មូស្តាហ្វា ( Mohammad Mustafa) កាលពីថ្ងៃពុធ បានអំពាវនាវឲ្យមានការបង្រួបបង្រួមប៉ាឡេស្ទីន នៅក្រោមអាជ្ញាធរ និងរដ្ឋាភិបាលតែមួយ នៅពេលដែលបទឈប់បាញ់ ត្រូវបានឈានដល់ នៅតំបន់ហ្កាហ្សា។

ក្នុងអំឡុងជំនួបជាមួយមន្ត្រីអង្គការសហប្រជាជាតិ ស្ថានកុងស៊ុល និងឯកអគ្គរដ្ឋទូត នៅទីក្រុង រ៉ាម៉ាឡា (Ramallah) លោក មូស្តាហ្វា បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការរួបរួម និងកិច្ចសហប្រតិបត្តិការ។

សេចក្តីថ្លែងការណ៍ពីការិយាល័យរបស់ខ្លួនដែលត្រូវបានផ្ញើទៅសារព័ត៌មានស៊ីនហួ បានឲ្យដឹងថា លោក មូស្តាហ្វា បាននិយាយថា៖«ថ្ងៃបន្ទាប់ពីសង្គ្រាមបានបញ្ចប់ ប៉ាឡេស្ទីន ត្រូវតែរួបរួមគ្នា ក្រោមអាជ្ញាធរតែមួយ និងរដ្ឋាភិបាលមួយ ដោយធ្វើការជាមួយដៃគូជាក្រុមតែមួយ ជាមួយនឹងផែនការតែមួយ។ ពុំអាចមានសម័យអន្តរកាល ដែលមិនបានកំណត់ដែលនឹងបង្កើតភាពស្មុកស្មាញ និងចលាចលបន្ថែមទៀតទេ»។ 

លោក បានជំរុញឲ្យដៃគូអន្តរជាតិ ម្ចាស់ជំនួយ និងស្ថាប័នអង្គការសហប្រជាជាតិ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលប៉ាឡេស្ទីន ដើម្បីធានាឲ្យមានការងើបឡើងវិញយ៉ាងឆាប់រហ័ស និងដោះស្រាយតម្រូវការមនុស្សធម៌ជាបន្ទាន់ ដែលបណ្តាលមកពីជម្លោះនៅតំបន់ហ្កាហ្សា និងផលប៉ះពាល់របស់វា នៅក្នុងតំបន់វេសបែង។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងពីការទទួលខុសត្រូវយូរអង្វែងរបស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងការផ្តល់សេវាសំខាន់ៗដូចជាការថែទាំសុខភាព ការអប់រំ ទឹក និងអគ្គិសនី ដល់ប្រជាជននៅតំបន់ហ្កាហ្សា បើទោះបីជាអ៊ីស្រាអែលដកខ្លួនចេញពីមូលនិធិប៉ាឡេស្ទីនក៏ដោយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm