លោក Macron លែងនៅស្ងៀម ដោយអំពាវនាវឲ្យមាន «ការប្រមូលផ្ដុំដ៏ធំ» ដែលនឹងបំបែកក្រុមឆ្វេងនិយម

2024/07/11 09:49:05 pm        52

ដោយបាននិយាយជាលើកដំបូង ពោលគឺរយៈពេល ៣ថ្ងៃបន្ទាប់ពីការបោះឆ្នោតសភា បានបញ្ចប់ទៅដោយជាប់គាំង ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលថ្ងៃពីពុធ (ទី១០ ខែកក្កដា) បាននិយាយថា «ពេលវេលាតិចតួច» នឹងត្រូវការដើម្បីបង្កើតនូវ «ការប្រមូលផ្តុំដ៏ធំ» ជាអ្វីដែលលោកហៅថា «កម្លាំងសាធារណរដ្ឋ» ដែលអាចបង្កើតបានរដ្ឋាភិបាលចម្រុះ។

ដោយមានរយៈពេលត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះ ពីការបើកព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស (Olympic Games Paris 2024) វានៅមិនច្បាស់ទេថា តើលោក Macron មានគំនិតចង់ពន្យារពេលដែរ ឬយ៉ាងណា ដែលមានន័យថា មិនមានរដ្ឋាភិបាលថ្មីណាមួយលេចរូបរាងឡើង នៅពេលដែលការប្រកួតប្រជែងកីឡាដ៏ធំរបស់ពិភពលោកនេះចាប់ផ្តើម។ សម្រាប់ពេលនេះ លោកបានស្នើឲ្យនាយករដ្ឋមន្ត្រី លោក Gabriel Attal ដែលការសុំលាលែងពីតំណែងរបស់ខ្លួន ត្រូវបានបដិសេធនោះ បន្តធ្វើតួនាទីក្នុងនាមរដ្ឋាភិបាលចាំផ្ទះសិន។

តាមរយៈលិខិតមួយទៅកាន់ប្រជាជនបារាំង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ មុនការគ្រោងបោះពុម្ពផ្សាយ នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) លើទំព័រសារព័ត៌មានក្នុងតំបន់នោះ លោក Macron បាននិយាយអំពីការបោះឆ្នោតដែលលោកបានប្រកាសភ្លាមៗ កាលពីខែមុនថា «គ្មាននរណាម្នាក់ឈ្នះការបោះឆ្នោតនេះទេ»។ ការលើកឡើងនោះហាក់ដូចជាបង្កឲ្យមានការខឹងសម្បាពីគណបក្សរណសិរ្សឆ្វេងនិយមថ្មី (New Popular Front) ជាសម្ព័ន្ធភាពឆ្វេងនិយមដែលទទួលបានសំឡេងឆ្នោតលំដាប់ទី១ ជាមួយនឹងអាសនៈប្រហែល ១៨០ នៅក្នុងរដ្ឋសភា។

សម្ព័ន្ធភាពនេះ គឺមិនមានចំនួន ២៨៩អាសនៈ ដែលត្រូវការសម្រាប់សំឡេងភាគច្រើនដាច់ខាតនោះឡើយ ហើយមិនមានអំណាចគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនោះទេ ប៉ុន្តែមេដឹកនាំរបស់គណបក្សរណសិរ្សក្រុមឆ្វេងនិយមថ្មី បាននិយាយថា ពួកគេជឿថា ក្រុមឈ្នះ ហើយបាននិយាយថា ខ្លួននឹងដាក់ឈ្មោះ ដែលជាជម្រើសរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ។

តែយ៉ាងណាក្ដី លិខិតនោះទំនងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើការស្នើកើតឡើង លោក Macron ស្ទើរតែប្រាកដណាស់ថា នឹងបដិសេធជម្រើសរបស់ក្រុមឆ្វេងនិយម ដោយការសម្រេចបែបនេះ នឹងបង្កើនភាពតានតឹងផ្នែកនយោបាយដែលមានកម្រិតខ្ពស់រួចទៅហើយនោះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        42
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        45
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        44

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm