មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន មានក្តីបារម្ភរួមគ្នា ជុំវិញទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង

2024/07/11 10:05:03 pm        40

សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បានឲ្យដឹងថា លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញនូវក្តីបារម្ភរួមគ្នា ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងរុស្ស៊ី និងកូរ៉េខាងជើង ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ប្រទេសទាំង២។

មេដឹកនាំទាំង២ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេឡ ៣ឆ្នាំជាប់ៗគ្នា កាលពីថ្ងៃពុធ (ទី១០ ខែកក្កដា) បានជួបគ្នានៅខាងក្រៅព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ដតាមរយៈការដកស្រង់សម្តីដោយការិយាល័យរបស់លោក លោក Yoon បានប្រាប់ថា កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសេដ្ឋកិច្ច រវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាកង្វល់សន្តិសុខ សម្រាប់តំបន់អាស៊ីបូព៌ា និងសកលលោក។

ជាមួយគ្នានេះ លោកក៏បានបន្ថែមផងដែរថា ទំនាក់ទំនងដែលរីកចម្រើនឡើងរបស់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលត្រីភាគី នៅឯវិមានសម្រាកលំហែ Camp David ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida កាលពីឆ្នាំមុន ជាកន្លែងដែលមេដឹកនាំទាំង៣ យល់ព្រមក្នុងការធ្វើឲ្យកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅ។

គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២ លោក Yoon បានប្រឹងប្រែងជួសជុលទំនាក់ទំនងជាមួយទីក្រុងតូក្យូដែលត្រូវបានប្រឈមដោយជម្លោះប្រវត្តិសាស្ត្រ ផ្តើមចេញពីការគ្រប់គ្រងលើកូរ៉េរបស់ជប៉ុន ចន្លោះឆ្នាំ១៩១០-១៩៤៥។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Reuters លោក Yoon បានព្រមានរុស្ស៊ីអំពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់កូរ៉េខាងជើងថា ជាអ្នកផ្គត់ផ្គង់កាំភ្លើងធំ និងមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ដែលទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បដិសេធយ៉ាងដាច់អហង្ការ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        88
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        132
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm