
យោងតាមការអះអាងរបស់ក្រុមមន្រ្តីគយចិន បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយរត់ពន្ធសត្វពស់ ១០៤ក្បាលនៅក្នុងហោប៉ៅរបស់គាត់ ។
មន្រ្តីគយចិន បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញបុរសសង្ស័យដើរឆ្លងកាត់ច្រកអន្តោប្រវេសន៍ Futian ស្ថិតក្នុងទីក្រុង Shenzhen ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំង ឬកាលបរិច្ឆេតរបស់វីដេអូនេះបានឡើយ ។
ចំណងជើងសរសេរនៅលើគណនី Weibo របស់គយចិន និយាយថា ក្រុមមន្រ្តីស្កាត់ជាប់បុរសម្នាក់ និងរកឃើញថង់បិទស្កុតចំនួន ៦នៅក្នុងហោប៉ៅខោរបស់គាត់ ។

សត្វពស់ ៥ប្រភេទខុសប្លែកគ្នា ត្រូវបានរកឃើញនៅក្នុងហោប៉ៅរបស់គាត់ ហើយក្រុមមន្រ្តីគយ និយាយថា ពួកគេនឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងបុរសម្នាក់នេះ សម្រាប់ការបំពានលើការនាំចូលសត្វព្រៃ និងច្បាប់ជីវសុវត្ថិភាព ៕