
លោក Francisco Carrillo បង្ហាញភាពក្តុកក្តួលរបស់គាត់ ពេលគាត់សម្រាកនៅលើគ្រែក្នុងផ្ទះល្វែងថ្មីរបស់គាត់នៅក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ដែលផ្តល់ជូនដោយក្រុមសប្បុរសធម៌ រយៈពេល ៣ឆ្នាំក្រោយរូបលោកដេកក្រៅ នៅក្នុងបន្ទប់ក្រោយរោងមហោស្រព ។
និវត្តជនវ័យ ៦២ឆ្នាំម្នាក់នេះ ដឹងច្បាស់ថាលោកគ្មានលទ្ធភាពជួលផ្ទះនោះទេនៅក្នុងរដ្ឋធានី ពេលដែលលោកផ្លាស់ទីលំនៅពីទីក្រុង Jaen ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអេស្ប៉ាញ មកកាន់ទីក្រុង Madrid ដើម្បីស្វែងរកការព្យាបាលជំងឺមហារីកបំពង់ក. ។ លោកនិយាយថា យប់នេះ លោកនឹងសម្រាន្តដូចជាកូនក្មេង។

លោក Carrillo ស្ថិតនៅក្នុងចំណោមពលរដ្ឋអេស្ប៉ាញកើនឡើងដែលគ្មានលទ្ធភាពជួលផ្ទះ ស្របពេលខ្វះខាតផ្ទះ និងនិយ័តកម្ម ធ្វើឲ្យការជួលផ្ទះរយៈពេលវែងកាន់តែលំបាកខ្លាំង ។
ផ្ទះល្វែងដែលផ្តល់ជូនលោក Carrillo ដោយអង្គការសប្បុរធម៌ Mundo Justo ជារបស់ក្រុមហ៊ុន Techo ។ ក្រុមហ៊ុន Techo មានផ្ទះល្វែងប្រហែល ២៣០ខ្នង ហើយនិងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលចំនួន ៥០ ដែលគិតថ្លៃជួលផ្ទះ ៣០ភាគរយទាបជាងអត្រាទីផ្សារ ៕