ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត

2024/07/12 12:22:03 am        140

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងសុខាភិបាល។

​ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអង្គភាពក្រោមឱវាទក្រសួង ក៏ដូចជាគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍ដោយត្រូវរៀនសូត្រឱ្យបានជាប់ជាប្រចាំជាពិសេសក្នុងវិស័យឌីជីថល ត្រូវប្រើប្រាស់ឱ្យបានជាប្រយោជន៍ ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការដំណើរការងារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ ដោយត្រូវពង្រឹងសមត្ថភាពមន្ត្រីរាជការតាមរយៈការបណ្តុះបណ្តាលឱ្យយល់ពីការអនុវត្តការងារ មធ្យោបាយប្រើប្រាស់ធនធានសម្ភារៈ ត្រូវស្វែងរកកិច្ចសហការ និងដៃគូដើម្បីជួយក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ដែលបង្ករឱ្យមានភាពងាយស្រួលក្នុងការធ្វើផែនការ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់។ ក្នុងនោះដែរត្រូវរៀបចំឱ្យមានប្រព័ន្ធតាមដានការងារឱ្យបានរឹងមាំ ដើម្បីធានាការឆ្លើយតបឱ្យទាន់សភាពការ ដែលជាប្រយោជន៍សាធារណៈ ងាយស្រួលក្នុងការទំនាក់ទំនង និងការបញ្រ្ជាបព័ត៌មានជូនដល់មន្ត្រីរាជការឱ្យបានទាន់ពេលវេលា។ 

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ ជាពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវត្រៀមលក្ខណៈបង្ការទុកជាមុនករណីជំងឺឆ្លង និងជំងឺមិនឆ្លងនានា ក្នុងកំឡុងពេលរដូវវស្សា ដោយត្រូវប្រុងប្រយ័ត្នជំនន់ទឹកភ្ញៀវដែលអាចកើតមានឡើងគ្រប់ពេលវេលា។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពថ្នាក់កណ្តាល និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបន្តខិតខំក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងកិច្ចការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm