ទីក្រុងប៉េកាំងដាក់ការតវ៉ាផ្លូវការ ពាក់ព័ន្ធនឹងនាវាចម្បាំងជប៉ុនចូលដែនទឹករបស់ចិន

2024/07/12 12:49:37 am        85

ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួនបានតវ៉ាជាផ្លូវការ ជុំវិញសកម្មភាព «ខុសច្បាប់ និងមិនសមរម្យ» របស់នាវាជប៉ុន ដែលបានចូលដែនទឹករបស់ប្រទេសចិន ហើយបានស្នើឲ្យប្រទេសជប៉ុនសន្យាថា រឿងនេះនឹងមិនកើតឡើងម្តងទៀតជាដាច់ខាត។

ដោយនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ក៏បានស្នើឲ្យទីក្រុងតូក្យូ «សន្យា» ថា រឿងនេះនឹងមិនកើតឡើងម្តងទៀតឡើយ។

ដោយដកស្រង់ប្រភពការទូត ទីភ្នាក់ងារសារព័ត៌មាន Kyodo កាលពីថ្ងៃពុធ (ទី១០ ខែកក្កដា) បានរាយការណ៍ថា នាវាពិឃាត Suzutsuki របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន បានធ្វើដំណើរចូលទៅក្នុងដែនទឹកនៃខេត្ត Zhejiang របស់ចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកក្កដា) សប្តាហ៍មុន ដែលប្រទេសចិនបាននិយាយថា ខ្លួននឹងធ្វើសមយុទ្ធកងទ័ពជើងទឹក។

លោក Lin Jian បាននិយាយថា ភាគីជប៉ុនបានពន្យល់ថា វាជាកំហុសបច្ចេកទេស ប៉ុន្តែលោកបានបន្ថែមថា ចិនបានទាមទារឲ្យជប៉ុន «ស៊ើបអង្កេតឲ្យបានហ្មត់ចត់ចំពោះឧប្បត្តិហេតុនេះ»។

ទីភ្នាក់ងារសារព័ត៌មាន Kyodo បានឲ្យដឹងបន្ថែមថា ក្រសួងការពារជាតិជប៉ុន បានចាប់ផ្តើមការស៊ើបអង្កេត ដោយសាកសួរកាពីទែនរបស់នាវា Suzutsuki ហើយគោលបំណងរបស់នាវិក មិនទាន់ដឹងច្បាស់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm