ស្របពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅប្រទេសវ៉េណេស៊ុយអេឡា ជិតមកដល់ វិបត្តិសេដ្ឋកិច្ចនៅមានរបស់ប្រទេសមួយនេះ បន្តធ្វើឲ្យប៉ះពាល់ដល់សហគមន៍ក្រីក្រនៅតំបន់ភាគខាងលិច ជាទីដែលក្រុមគ្រួសារប្រឈមនឹងភាពអត់ឃ្លានប្រចាំថ្ងៃ និងភាពក្រីក្រ ។
នៅទីក្រុង Maracaibo រដ្ឋធានីរបស់រដ្ឋ Zulia ដែលជារដ្ឋផលិតប្រេងធំបំផុតរបស់វេណេស៊ុយអេឡា អ្នកស្រី Anais Diaz ជាស្រ្តីម្តាយកូន ៩ ប្រាថ្នាចង់បានជីវិតល្អប្រសើរសម្រាប់កូនៗរបស់គាត់ ប៉ុន្តែវាត្រូវបានរារាំងដោយសារឧបសគ្គហិរញ្ញវត្ថុ ។
នៅក្នុងចំណោមកូន ៩នាក់របស់អ្នកស្រី Diaz កូនភ្លោះអាយុ ៦ខែរបស់គាត់ ត្រូវបានធ្វើរោគវិច្ឆ័យឃើញមានកង្វះខាតអាហារូបត្ថម្ភ ខណៈកូនអាយុ ២ឆ្នាំ ខ្វះទម្ងន់ ។
ដោយឡែក នៅមាត់បឹង Maracaibo ដែលជាបឹងធំបំផុតនៅអាមេរិកឡាទីន គ្រួសារអ្នកស្រី Anabel Camejo ពឹងផ្អែកម្យ៉ាងគត់លើត្រីដែលប្តីរបស់គាត់រកបាន ដើម្បីចិញ្ចឹមកូន ៦នាក់របស់ពួកគេ ៕