ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជាចូលបំភ្លឺនៅតុលាការករណីប្តឹងមន្ត្រីសង់ត្រាល់

2024/07/12 04:45:37 am        267

ភ្នំពេញ ÷ លោក ហង្ស រ៉ាវី ប្រធានសហពន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ពីដំណើររឿងព្រហ្មទណ្ឌ ដែលបានប្តឹងលោក ឃុន ថារ៉ូ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានការរើសអើង។

លោក ហង្ស រ៉ាវី បានឱ្យដឹងថា លោកបានប្តឹងលោកឃុន ថារ៉ូ មន្ត្រីសង់ត្រាល់ និងគូកន ពីបទញុះញង់ឱ្យមានការរើសអើង និងបទបរិហាកេរ្តិ៍ជាសាធារណៈ និងបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា ៤៩៤ មាត្រា ៤៩៦ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោកលើកឡើងថា មន្ត្រីអង្គការសង់ត្រាល់ លោកឃុន ថារ៉ូ ពាក់ព័ន្ធក្នុងការចេញរបាយការណ៍បំភ្លៃ និងទំលាក់កំហុស លើសហជីពនៅកម្ពុជាថា ជាសហជីពមិនឯករាជ្យ មានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន (និយោជក) ហើយនិយោជកប្រើប្រាស់សហជីពមិនឯករាជ្យ ដើម្បីយាយី និងបំភិតបំភ័យសហជីពឯករាជ្យ ដែលជាការបំផ្លាញសេរីភាពសហជីព នៅក្នុងបណ្តារោងចក្រ សហគ្រាស។

លោកថា ការអះអាងបំភ្លៃការពិតនេះបានធ្វើឱ្យខូចខាតដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់សហជីព ដែល តែងតែប្រកាន់ខ្ជាប់នូវឯករាជ្យភាព និងធ្វើសកម្មភាពរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ ស្ដីពីសហជីព និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកបន្ថែមថា អំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ បានធ្វើខូចខាតដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នសហជីពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យម៉ាកយីហោ និងអ្នកបញ្ជាទិញអន្តរជាតិ រឹតត្បិតការបញ្ជាទិញឬមិនបញ្ជាទិញពីអ្នកផ្គត់ផ្គង់ ដែលទាំងអស់នេះ ជាគោលដៅពិតប្រាកដ នៃការផលិត និង ការផ្សព្វផ្សាយរបាយការណ៍របស់ឈ្មោះ ឃុន ថារ៉ូ និងគូកន។

លោកបញ្ជាក់ថា៖«ករណីនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសវិនិយោគនៅកម្ពុជាទាំងមូល ហើយកម្មករនិយោជិតដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសត្រូវទទួលរងនូវផលប៉ះពាល់ និងការខូចខាតផលប្រយោជន៍ យ៉ាងធំធេង ហើយការខូចខាតនេះនឹង រីករាលដាលកាន់តែខ្លាំង ប្រសិនបើអំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍នេះ បន្តជះឥទ្ធិពល កាន់តែអាក្រក់ចំពោះរោងចក្រ សហគ្រាស។»

លោកបញ្ជាក់បន្ថែមថា សហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានប្តឹងមន្ត្រីសង់ត្រាល់ ឈ្មោះ ឃុន ថារ៉ូ ចំនួន២ដង លើកទី១ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ប្តឹងមន្ត្រីអង្គការនេះបន្ទាប់ពីបានប្រើពាក្យញុះញង់ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស កិត្តិសព្ទ សេចក្តីថ្លៃថ្នូរ និងមានការរើសអើងសហជីព ដោយទាមទារសំណងជំងឺចិត្ត ១០០លានរៀល។ ចំណែកលើកទី២ ប្ដឹងសុំឱ្យមានការអនុវត្តន៍ច្បាប់ផ្តន្ទាទោសចំពោះ ឈ្មោះ ឃុន ថារ៉ូ និង គូកន ឱ្យបានតឹងរឹង និងធ្ងន់ធ្ងរបំផុត និងសុំទាមទារសំណងការខូចខាត និងជំងឺចិត្តដល់ស្ថាប័នសហជីពរបស់លោក ចំនួន ១ ០០០ ពាន់លានរៀល ៕



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        188
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm