ឯកឧត្តម ឈាង រ៉ា ផ្ដល់អនុសាសន៍១០ចំណុចដល់មន្រ្តីនៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និង​ការបំពានគ្រឿងញៀន

2024/07/12 03:56:46 pm        131

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានជួបសំណេះ​សំណាល​ជា​មួយ​មន្រ្តី​នៃនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ, កាល​ពី​រសៀល​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីសារៈសំខាន់ និងអាទិភាពនៃសុខភាពផ្លូវចិត្ត សម្រាប់​ប្រជាជនគ្រប់ស្រទាប់ និង​បានជំរុញ​ឱ្យ​មាន​ការ​បញ្ជ្រាប​ការងារ​សុខ​ភាព​ផ្លូវ​ចិត្ត​ឱ្យ​ដល់​សហគមន៍​។ ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ ចំនួន១០ចំណុច ក្នុងនោះ​មាន៖ ១)ត្រូវខិតខំកៀរគរធនធានមនុស្ស និងមធ្យោបាយថែមទៀតកុំឱ្យមានការបែកខ្ញែក ២) ខិតខំ​ធ្វើការបណ្តុះបណ្តាលបន្ថែមទៀត ៣) ត្រូវគិតដល់ការថែទាំសុខភាពបឋម និងធ្វើ​យុទ្ធនាការ​ឱ្យ​បានទូលំទូលាយដល់សហគមន៍ ៤) ត្រូវបញ្ជ្រាប និងដាក់បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​សុខភាព​ផ្សេងៗទៀត ៥) ត្រូវខិតខំតាក់តែងគោលនយោបាយប្រកបដោយនវានុវត្តន៍ ៦) ត្រូវ​មាន​កិច្ចសហការជាមួយដៃគូឱ្យបានច្រើន រួមទាំងកិច្ច​សហការ​ក្នុង​ស្ថាប័ន​ឱ្យ​មាន​វិសាល​ភាព​កាន់​តែ​ទូលំ​ទូលាយ ៧) ត្រូវស្រង់ និងចងក្រងព័ត៌មាន និងការស្រាវជ្រាវពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ៨) ត្រូវគិតគូររៀបចំប្រព័ន្ធនៃការស្តារនីតិសម្បទា រួមទាំងការប្រើបច្ចេកវិជ្ជា ៩) ត្រូវធ្វើការ​វាយ​តម្លៃ​ស្ថានភាពឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ១០) យកចិត្តទុកដាក់​កិច្ច​សហការ​ជាមួយ​ដៃ​គូ​ពាក់​ព័ន្ធ។ 

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​លើក​ទឹក​ចិត្ត​ឱ្យ​ខិតខំ​បំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាល​ទាំង​អស់​ក្នុង​នាយកដ្ឋាន​៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        78
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm