លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាននិយាយច្រឡំឈ្មោះ ម្ដងឈ្មោះអនុប្រធានាធិបតីរបស់លោក គឺលោកស្រី Kamala Harris ម្ដងឈ្មោះគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកគឺលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១១ ខែកក្កដា សប្ដាហ៍នេះ ខណៈក្រុមមន្ត្រីក្នុងបក្សប្រជាធិបតេយ្យរបស់ប្រធានាធិបតីកំពុងកាន់តំណែងវ័យ ៨១ ឆ្នាំ រូបនេះ បានអំពាវនាវឱ្យរូបលោកបញ្ចប់ការធ្វើយុទ្ធនាការបោះឆ្នោតអាណត្តិថ្មីរបស់លោក។

លោក Biden ប្រឈមនឹងការសង្ស័យកាន់តែខ្លាំងពីក្រុមម្ចាស់ជំនួយ អ្នកគាំទ្រ និងសមាជិកបក្សប្រជាធិបតេយ្យ ដែលបារម្ភថារូបលោកលែងមានលទ្ធភាពផ្តួលអតីតប្រធានាធិបតី លោក Trump ក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា ឬដឹកនាំប្រទេសសម្រាប់អាណត្តិ ៤ ឆ្នាំទៀត។
លោក Biden បាននិយាយនៅពេលឆ្លើយតបនឹងសំណួរពីសារព័ត៌មាន Reuters អំពីទំនុកចិត្តរបស់លោកចំពោះលោកស្រី Harris ថា មើលចុះ ខ្ញុំនឹងមិនជ្រើសរើសអនុប្រធានាធិបតីលោកTrump ធ្វើជាអនុប្រធានាធិបតីទេ ប្រសិនបើលោកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ធ្វើជាប្រធានាធិបតី។
ការនិយាយច្រំឡឈ្មោះនិងមើលទៅដូចជា ភ្លេចមុខភ្លេចក្រោយ របស់លោក បានកើតឡើងពីរទៅបីម៉ោងបន្ទាប់ពីលោក Biden ចង់សំដៅដល់ឈ្មោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy តែបែជាច្រឡំទៅជាហៅឈ្មោះលោកប្រធានាធិបតី Putinទៅវិញ៕
