ប្រទេសអូស្ត្រាលី ចោទប្រកាន់ប្តីប្រពន្ធមួយគូ ពីបទធ្វើចារកម្មឲ្យរុស្ស៊ី

2024/07/12 07:17:34 pm        128

មន្ត្រីជាន់ខ្ពស់បាននិយាយនៅថ្ងៃសុក្រ ទី១២ ខែកក្កដា នេះថា នគរបាលប្រទេសអូស្ត្រាលី បានចោទប្រកាន់ប្តីប្រពន្ធមួយគូ ពីបទធ្វើចារកម្មឲ្យប្រទេសរុស្ស៊ី ដោយចោទប្រកាន់ពួកគេថា បានចូលទៅប្រើប្រាស់ឯកសារពាក់ព័ន្ធវិស័យការពារជាតិទៅឲ្យទីក្រុងមូស្គូ។

ស្នងការនគរបាលសហព័ន្ធ លោក Reece Kershaw បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ស្ត្រីអាយុ៤០ឆ្នាំ និងស្វាមីរបស់នាងអាយុ៦១ ឆ្នាំ ដែលអ្នកទាំងពីរនេះ កាន់លិខិតឆ្លងដែនរុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទ «រៀបចំសម្រាប់បទល្មើសចារកម្ម»។

បទចោទប្រកាន់នេះ មានទោសជាប់ពន្ធនាគារអតិបរមា១៥ឆ្នាំ។ ប្តីប្រពន្ធ ដែលបានរស់នៅក្នុងប្រទេសអូស្ត្រាលីអស់រយៈពេលជាង១០ឆ្នាំ និងទទួលបានសញ្ជាតិ ត្រូវបានចាប់ខ្លួននៅលំនៅឋានរបស់ពួកគេក្នុងទីក្រុង Brisbane កាលពីថ្ងៃព្រហស្បតិ៍។ ពួកគេត្រូវបានកំណត់ឲ្យបង្ហាញខ្លួននៅក្នុងតុលាការក្រុង នៅថ្ងៃសុក្រនេះ។

លោក Kershaw និយាយថា ស្ត្រីដែលត្រូវបានចោទប្រកាន់គឺជាពលបាលនៅក្នុងកងកម្លាំងការពារជាតិប្រទេសអូស្ត្រាលី ហើយបានធ្វើការនៅទីនេះជាច្រើនឆ្នាំ ជាអ្នកបច្ចេកទេសប្រព័ន្ធព័ត៌មាន ហើយនាងបានធ្វើដំណើរ ដោយពុំបានប្រកាសទៅកាន់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលមានច្បាប់ឈប់សម្រាករយៈពេលយូរពីកងកម្លាំងការពារជាតិ។

លោកKershaw បាននិយាយថា ខណៈនាងនៅក្នុងប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នាងបានប្រាប់ស្វាមីរបស់នាងពីរបៀបចូលទៅក្នុងគណនីផ្លូវការរបស់នាងនៅផ្ទះ។ យើងចោទប្រកាន់ថា ស្វាមីរបស់នាង នឹងចូលប្រើប្រាស់សម្ភារៈដែលបានស្នើសុំនោះ ហើយនឹងផ្ញើទៅប្រពន្ធរបស់គាត់នៅប្រទេសរុស្ស៊ី។

លោកបាននិយាយបន្ថែមថា យើងចោទប្រកាន់ថាពួកគេបានស្វែងរកព័ត៌មានដោយចេតនា ផ្តល់ទៅឱ្យអាជ្ញាធររុស្ស៊ី។


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm