ពលរដ្ឋបានយល់ច្បាស់ក្រោយក្រសួងរ៉ែបញ្ជាក់ការមិនបង់ប្រាក់លើការប្រើអគ្គិសនីផ្ទាំងសូឡា

2024/07/12 07:57:09 pm        84

បណ្តាពលរដ្ឋដែលនិយមចូលចិត្តប្រើប្រាស់ថាមពលស្អាត ឬថាមពលអគ្គិសនីផ្ទាំង​សូឡា​នៅ​ខេត្តកណ្តាល បានបង្ហាញការយល់ដឹងបានច្បាស់ ក្រោយរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែង​បញ្ជាក់ពីការមិនយកពន្ធ មិនមានការបង់ប្រាក់ និងតម្រូវឱ្យមានការប្រកាសអ្វីនោះទេ ចំពោះ​ពលរដ្ឋណាដែលប្រើប្រាស់ថាមពលអគ្គិសនីផ្ទាំងសូឡា ដែលមិនភ្ជាប់បណ្តាញ​អគ្គិសនី​សាធារណៈ។

ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី១២ ខែកក្កដានេះថា អស់រយៈពេលជាយូរឆ្នាំមកហើយ ដែល​ពលរដ្ឋ​តាម​សហគមន៍ តាមកសិដ្ឋានតូចតាច បានប្រើប្រាស់ថាមពលអន្លឺព្រះអាទិត្យ ក្នុងទំហំតូច ដែល​សមល្មម នឹងប្រើប្រាស់បំភ្លឺផ្ទះ បំភ្លឺផ្លូវ និងប្រើម៉ូទ័របូមទឹក ឆ្នាំងដាំបាយ និង​បំភ្លឺ​តាម​សួន​ជា​ដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងរបស់រដ្ឋ ហើយក្រោយ​ពីបាន​ស្តាប់​សេចក្តី​ណែនាំ​របស់​រដ្ឋ​មន្ត្រីក្រសួងរ៉ែ និងថាមពលនៅថ្ងៃម្សិលមិញនេះទៀត គឺបានធ្វើឲ្យពលរដ្ឋទាំងអស់គ្នាអស់​កង្វល់ និងយល់ថែមទៀត អំពីការមិនបង់ពន្ធនាំចូល មិនបង់ប្រាក់ថ្លៃប្រើប្រាស់អ្វីទាំងអស់ និង​មិន​ពាក់ព័ន្ធការចុះបញ្ជីស្នាមនានាឡើយ។

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងបញ្ជាក់ តាមហ្វេសបុក​ផ្លូវ​ការ​របស់​ខ្លួន​ថា ​ជាទូទៅគ្រប់បណ្តាញអគ្គីសនីពន្លឺព្រះអាទិត្យ ដែលពលរដ្ឋប្រើប្រាស់ក្នុងទំហំ​ប៉ុណ្ណា​ក៏​ដោយ ឲ្យតែមិនតភា្ជប់បណ្តាញអគ្គីសនីសាធារណៈ គឺមិនបាច់រាយការណ៍ ឬប្រកាស​នោះទេ។

ឯកឧត្តមបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលក៏មានបំណង់ចង់ជំរុញបណ្តាអាជីវកម្ម សហគ្រាស និង​ពលរដ្ឋ​ទូទៅប្រើប្រាស់ផងដែរ ខណៈ គ្រប់ពលរដ្ឋដែលដាក់ផ្ទាំងកញ្ចក់សូឡា លើដំបូលផ្ទះ ដំបូល​អគារអាជីវកម្ម ដើម្បីទាញយកថាមពលរដ្ឋអគ្គិសនីប្រើប្រាស់ក្នុងទំហំ ១០គីឡូវ៉ាត់​ចុះ​ក្រោម ហើយនៅពេលធ្វើស្វ័យប្រកាស គឺមិនតម្រូវឲ្យបង់ប្រាក់អ្វីទាំងអស់ ហើយរាជ​រដ្ឋាភិបាល​ក៏​មិន​បានយកពន្ធលើការនាំចូលផ្ទាំងសូឡានេះដែរ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        141
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        71
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm