សាលារដ្ឋមួយចំនួន អនុវត្តការរៀនភាសាចិន ក្នុងម៉ោងសិក្សាភាសាបរទេសបន្ថែម

2024/07/12 08:30:41 pm        213

គ្រឹះស្ថានសិក្សារដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តការបង្រៀនភាសាចិនដល់​សិស្សរបស់ខ្លួន ខណៈការសិក្សាភាសាចិន នេះជាការសិក្សាក្នុងម៉ោងសិក្សាភាសាបរទេស ដែល​សាលាផ្ដល់ជូនជាជម្រើសបន្ថែម ដើម្បីបង្កើនសមត្ថភាពសិក្សាភាសារបស់សិស្ស។

កម្មវិធីសិក្សារដ្ឋ បានកំណត់ភាសាអង់គ្លេស និងភាសាបារាំង ជាភាសាបរទេស ដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចូលក្នុងកម្មវិធីសិក្សា។ ភាសាបរទេសទាំងពីរនេះ គឺមានបង្រៀនសម្រាប់សិស្សចាប់ពីថ្នាក់ទី ៤ឡើងទៅ។ ទន្ទឹមនឹងមានការបង្រៀនភាសាអង់គ្លេស និងភាសាបារាំងនេះ គ្រឹះស្ថានសិក្សារដ្ឋមួយចំនួន ក៏បានអនុវត្តការសិក្សាភាសាចិន ជាជម្រើសបន្ថែមសម្រាប់សិស្សរបស់ខ្លួនផងដែរ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការសិក្សាភាសាចិននេះ បច្ចុប្បន្នកំពុងអនុវត្តនៅមជ្ឈមណ្ឌលសិក្សាទំនើប ៨ទីតាំង និងមានការបង្រៀន នៅសាលារៀនគោលដៅចំនួន ២០ផ្សេងទៀត នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ទន្ទឹមគ្នានេះដែរ សាលារៀនជំនាន់ថ្មី ក៏កំពុងពិភាក្សា លើការផ្ដួចផ្ដើម ដាក់បន្ថែមការសិក្សាភាសាចិនផងដែរ។

លោក សូ ធី នាយកបឋមសិក្សាចតុមុខ បានលើកឡើងថា ការសិក្សាភាសាចិននេះ សម្រាប់មជ្ឈមណ្ឌលសិក្សាទំនើបក្នុងពេលបច្ចុប្បន្ន គឺកំពុងអនុវត្តសម្រាប់សិស្សចាប់ផ្ដើមតាំងពីថ្នាក់ទី ១មកម្លេះ។ លោកបន្តថា សាលាបានដាក់បន្ថែមភាសាចិន ជាចាំបាច់បន្ទាប់ពីភាសាអង់គ្លេស ហើយសាលាក៏បានបូកបន្ថែមថ្នាក់រ៉ូបូត ក៏ដូចជាកំព្យូទ័រ ដើម្បីបង្កើនសមត្ថភាពសិស្ស ឱ្យមានភាពរួចរាល់ មានភាពខ្លាំងសម្រាប់ការប្រកួតប្រជែងនាពេលអនាគត។

ចំពោះកុមារដែលកំពុងសិក្សាភាសាចិន ពួកគេក៏ពេញចិត្តនឹងសិក្សាភាសាបរទេសនេះដែរ។ កុមារប្រុសស្រីពីររូប កំពុងសិក្សានៅមជ្ឈមណ្ឌលសិក្សាទំនើប ចតុមុខ លើកឡើងថា បច្ចុប្បន្នពួកគេអាចប្រើប្រាស់ទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ពួកគេមើលឃើញថា ការសិក្សាភាសាចិននឹងផ្ដល់អត្ថប្រយោជន៍កាន់តែច្រើនសម្រាប់ពួកគេនៅពេលអនាគត។ 

សូមជម្រាបថា ការសិក្សាភាសាចិន នៅគ្រឹះស្ថានសិក្សារដ្ឋនេះ ជាជម្រើសភាសាបរទេសបន្ថែម។ បច្ចុប្បន្នភាសាបរទេស ដែលក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ក្នុងកម្មវិធីសិក្សារដ្ឋ គឺមានតែភាសាអង់គ្លេស និងភាសាបារាំងប៉ុណ្ណោះ។ សិស្សត្រូវរៀន ភាសាអង់គ្លេស ឬភាសាបារាំង ចាប់ផ្ដើមពីកម្រិតបឋមសិក្សា នៅថ្នាក់ទី ៤រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm