ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រដូចការប្រើប្រាស់ច្បាប់របស់ប្រទេសលោកខាងលិច ជំនួសឲ្យច្បាប់អន្តរជាតិ ទៅនឹងរបបអាណានិគមសម័យបុរាណ។

ថ្លែងនៅក្នុងវេទិកាសភា BRICS លោក បានផ្តល់ការពិពណ៌នាអំពីឥរិយាបទរបស់ឥស្សរជនដែលកំពុងកាន់អំណាច នៅក្នុងអ្វីដែលហៅថា បណ្តាប្រទេសមាសពាន់លាន (ប្រទេសដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅក្នុងពិភពលោក)។
លោក ពូទីន បានថ្លែងថា៖«ការប្រព្រឹត្តផ្ទុយនឹងទស្សនៈប្រវត្តិសាស្ត្រ ហើយជារឿយៗ បំផ្លាញផលប្រយោជន៍យូរអង្វែងរបស់ជាតិសាសន៍ខ្លួន ឥឡូវនេះ ពួកគេកំពុងស្វែងរកការបង្កើតនូវសណ្តាប់ធ្នាប់មួយចំនួនដោយផ្អែកលើច្បាប់ដែលគេហៅថា ដែលគ្មាននរណាបានឃើញ គ្មាននរណាម្នាក់ មានបានពិភាក្សាហើយក៏គ្មាននរណាម្នាក់ ទទួលយកដែរ»។

លោកប្រធានាធិបតី បាននិយាយថា៖«ច្បាប់ទាំងនេះ ត្រូវបានសរសេរ និងកែសម្រួលជាថ្មីសម្រាប់ស្ថានភាពនីមួយៗ ដើម្បីផលប្រយោជន៍របស់អ្នកដែលចាត់ទុកខ្លួនឯងថា ជាមនុស្សពិសេស ហើយបានផ្តល់សិទ្ធិឲ្យខ្លួនឯង ក្នុងការកំណត់ឆន្ទៈរបស់ពួកគេចំពោះអ្នកដទៃ»។ «នេះគឺពិតជានៅក្នុងប្រពៃណីដ៏ល្អបំផុតនៃអាណានិគមសម័យបុរាណ»។
លោក ពូទីន បានបន្តថា៖«នេះគឺជាការប៉ុនប៉ងច្បាស់លាស់ ដើម្បីជំនួសច្បាប់អន្តរជាតិដ៏ត្រឹមត្រូវតាមច្បាប់ ដែលជាការប៉ុនប៉ងបង្កើតភាពផ្តាច់មុខលើការពិតចុងក្រោយ»។ «ភាពផ្តាច់មុខបែបនេះ គឺជាការបំផ្លិចបំផ្លាញ»។