ប្រធានសហជីពតំណាងកម្មករ៤ម៉ឺននាក់ប្តឹងសង់ត្រាល់បន្ថែមទៀតពីបទញុះញង់ឱ្យមានការរើសអើងតាមក្រមព្រហ្មទណ្ឌ

2024/07/12 09:43:08 pm        297

ភ្នំពេញ៖សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា តំណាងឱ្យសហជីពចំនួន៧ ដែល​មាន​កម្មករជាង៤ម៉ឺននាក់ បានដាក់ពាក្យប្តឹងមន្ត្រីសង់ត្រាល់ លោកឃុន ថារ៉ូ និងគូកន បន្ថែម​ទៀតពីបទញុះញង់ឱ្យមានការរើសអើង និងបរិហាកេរ្តិ៍ជាសាធារណៈ តាមក្រមព្រហ្មទណ្ឌ មាត្រា៤៩៤, ៤៩៦ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សហភាពសហជីពរបស់លោកបានប្ដឹង ឈ្មោះ ឃុន ថារ៉ូ ម្តងហើយ ពីបទញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណះដោយទាមទារសំណង១រយលានរៀល។ ចំណែកការប្តឹងលើកទី២ គឺនៅថ្ងៃទី៨ ខែក្កដា ដោយលោករក្សាខ្លឹមសារ នៃពាក្យបណ្ដឹងដដែល ប៉ុន្តែប្តឹងថែមទាំងគូកន ឃុន ថារ៉ូផង ទាមទារសំណងការខូចខាត និងជំងឺចិត្តដល់ស្ថាប័នសហជីព ១ពាន់លានរៀល។

លោកប្រាប់ថា ការប្តឹងនេះដោយសារតែ លោក ឃុន ថារ៉ូ និងគូកន ចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ដោយផ្អែកតែលើការសម្ភាសន៍សហជីពចំនួន១០ ក្នុងចំណោម១៤ ដែលបានចុះបញ្ជីជាមួយ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ហៅកាត់ «BFC» បាននិយាយពីភាពអវិជ្ជមានថា សេរីភាពសហជីពនៅកម្ពុជាត្រូវបានបំផ្លាញទាំងស្រុង។ ប៉ុន្តែក្រោយមានប្រតិកម្មពីសហជីពជាច្រើន លោក ឃុន ថារ៉ូ បែរជាបកស្រាយថា របាយការណ៍នោះគ្រាន់តែជារបាយការណ៍ស្រមោល មិនគ្របដណ្តប់ស្ថានភាពទាំងស្រុងនៅកម្ពុជាទៅវិញ។

លោកប្រធាន សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បញ្ជាក់ថា សហជីពនៅកម្ពុជាមានរហូតដល់ ៦ ២៧២សហជីព ប៉ុន្តែ ខ្លឹមសារញុះញង់ នៃរបាយការណ៍គឺបានបែងចែកពណ៌សម្បុរ សហជីពទាំងអស់នេះជា២គឺ ទី១សហជីពឯករាជ្យ ដែលមានតែសហជីព១០ ក្នុងចំណោមសហជីពទាំង១៤ ដែលបានផ្តល់សម្ភាសន៍ និងព័ត៌មានសម្រាប់ជាមូលដ្ឋានផលិតរបាយការណ៍។ ទី២ ចោទទាំងបំពានថាមាន សហជីពពណ៌លឿង ជាសហជីពដទៃផ្សេងទៀត ក្រៅពីសហជីពឯករាជ្យខាងលើ និងជាសហជីព ដែលមានសម្ព័ន្ធភាពជាមួយក្រុមហ៊ុន។

លោកថ្លែងថា«ការបែងចែកពណ៌សម្បុរសហជីពនេះគឺជាចេតនា ទុច្ចរិតធ្វើឱ្យភាពសុខដុមនៃសហជីពនៅកម្ពុជាត្រូវបែកបាក់ ប្រកាន់បក្ខពួក និងធ្វើឱ្យមានការរើសអើងចំពោះសហជីព។អំពើនេះ គឺជាបទល្មើសញុះញង់ឱ្យមានការរើសអើង បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមប្បញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។»

លោកបញ្ជាក់បន្ថែមថា អំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណះនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ បរិយាកាសវិនិយោគនៅកម្ពុជាទាំងមូល ហើយកម្មករនិយោជិត ដែលបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាសត្រូវទទួលរងនូវផលប៉ះពាល់ និងការខូចខាតផលប្រយោជន៍យ៉ាងធំធេង ដែលការខូចខាតនឹង រីករាលដាលកាន់តែខ្លាំង ប្រសិនបើអំពើញុះញង់ឱ្យមានការរើសអើង និងបរិហារកេរ្តិ៍នេះ បន្តជះឥទ្ធិពល កាន់តែអាក្រក់ចំពោះរោងចក្រ សហគ្រាស៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        111
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        100
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ

2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm