អភិបាលខណ្ឌដូនពេញ ណែនាំមន្ត្រីត្រូវចេះសាមគ្គីគ្នា ដើម្បីបម្រើ​ការងារ​ជូន​ប្រជាជន​ឱ្យ​កាន់តែប្រសើរ

2024/07/12 10:02:48 pm        405

ជាការដាស់តឿន ដ៏ដូចជាការបន្តក្រើនរំលឹក លោកជា ខេមា អភិបាលខណ្ឌដូនពេញ បាន​ណែនាំ​ដល់មន្ត្រីរដ្ឋបាល នៅក្រោមឱវាទទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បី​ចាប់​ដៃ​រួម​ការងារគ្នាបម្រើដល់ផលប្រយោជន៍ប្រជា និងសង្គមជាតិឱ្យបានប្រសើរ ។

ការណែនាំរបស់លោកអភិបាលខណ្ឌ ថ្លែងឡើង នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុង​កិច្ចប្រជុំសម្រាប់រៀបចំរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តការងារកំណែ ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការ រយះពេល ៣ឆ្នាំ (ឆ្នាំ២០២១-២០២៣) និងឆមាសទី១ ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌដូនពេញ ។

កិច្ចប្រជុំខាងលើនេះដែរ ធ្វើឡើង ក្រោមវត្តមានដឹកនាំដោយលោក ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ ព្រមទាំងមានការចូលរួមពី សមាជិក-សមាជិកា ក្រុមប្រឹក្សាខណ្ឌដូនពេញ, គណៈ​អភិបាលខណ្ឌ, គណៈនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យទាំង១១, លោក-លោក​ស្រី ​ចៅសង្កាត់ទាំង១១ និងលោក-លោកស្រីស្មៀនសង្កាត់ទាំង១១ ។

លោកជា ខេមា អភិបាលខណ្ឌ បានបន្ថែមថា ៖ កិច្ចការងារបម្រើប្រជាពលរដ្ឋ វាជា​អ្វី​ដែល​មន្ត្រី​អាជ្ញាធរ ត្រូវចាំបាច់មានទំនួសខុសត្រូវខ្ពស់ក្នុងការបំពេញជូនពួកគាត់ ។ ប៉ុន្តែវាក៏​ទាមទារ​ឱ្យ​មន្ត្រី​ទាំង​អស់ ទាំងថ្នាក់រដ្ឋបាលសង្កាត់ និងខណ្ឌ និងការិយាល័យចំណុះជំនាញពាក់ព័ន្ធ ត្រូវចេះ​សាមគ្គី​គ្នា​ឱ្យមានល្អ និងស្អិតរមួតជាមួយគ្នាបំផុត ទើបប្រសិទ្ធិភាព នៃការងារ អាច​ដំណើរ​ការ​ទៅ​បាន​ដោយ​រលូន មិនមានការរាំងស្ទះ ។

លោកអភិបាល បានណែនាំ ដល់មន្ត្រីឱ្យ​រូតរះ​បំពេញ​ឱ្យ​កិច្ច​ការងារ​ទាំង​ឡាយ​ណាដែ​ល​នៅ​សេស​សល់ ត្រូវធ្វើឱ្យបានរួចរាល់ ដើម្បីអាចមានលទ្ធិភាព និងពេលវេលាច្រើន ទៅធ្វើកិច្ច​ការងារ​ថ្មីៗ​ជា​ច្រើន​ទៀត ដែលត្រូវការឱ្យក្រុមមន្ត្រីទាំងអស់ត្រូវបំពេញជូនពលរដ្ឋ និងសង្គមជាតិជាចាំបាច់ ។

ក្នុងកិច្ចប្រជុំដដែលនាំ ប្រធានអង្គប្រជុំ ក៏បានណែនាំឱ្យ មន្ត្រីរបស់រដ្ឋបាលខណ្ឌ ត្រូវបន្តការ​យក​ចិត្ត​ទុកដាក់ឱ្យបានខ្ពស់ដដែល លើការផ្តល់សេវាសសាធារណះជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឱ្យ​មាន​ប្រសិទ្ធិភាព ព្រោះសេវាតម្រូវការឯកសារនេះ ជាអ្វីដែលប្រជាពលរដ្ឋត្រូវការជាចាំបាច់ ដើម្បី​យក​ទៅ​ប្រើប្រាស់តាមតម្រូវការផ្សេងៗរបស់ពួកគាត់រៀងៗខ្លួន ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm