កម្មវិធី១,៥លាននាក់៖ ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្ត​ចំពោះវគ្គ​បណ្តុះបណ្តាល​របស់​រាជរដ្ឋាភិបាល​ដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ

2024/07/12 10:20:24 pm        389

សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិ​ត្តណែនាំ​កម្ម​វិធី​បណ្តុះ​បណ្តាល​ឥត​គិត​ថ្លៃ​នេះ​ទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។

អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និង​នវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះបានជួយសម្រួលគាត់បានច្រើន ដោយមិន​ត្រឹម​តែ​ផ្តល់​ជា​ចំណេះ​ដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺន​រៀល​) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។

ចំណែកឯ កញ្ញា សៅ ស្រីពៅ ជាសិក្ខាកាមជំនាញសំអាងកាយ នៃ​វិទ្យាស្ថាន​ដដែល​បាន​ចែក​រំលែក​​ស្រដៀង​គ្នាថានៅវិទ្យាស្ថានក៏មានផ្តល់ជាកន្លែងស្នាក់នៅ​ដែល​អាច​សម្រួល​ដល់​សិស្ស​ដែល​មក​ពីខេត្ត និងខ្វះកន្លែងស្នាក់នៅផងដែរ ខណ:ដែលនៅកន្លែងសិក្សាមួយចំនួនមិន​មាន​ការផ្តល់​ជូន​កន្លែង​ស្នាក់នៅដូចវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍នេះទេ។

លើសពីនេះ កញ្ញា យ៉ែម ស្រីទូច ជាសិក្ខាកាមនៃជំនាញ និងវិទ្យាស្ថានតែមួយ​ក៏​បាន​សម្តែង​ការ​ពេញ​ចិត្ត​ជាមួយកម្មវិធីសិក្សាឥតគិតថ្លៃនេះ ព្រោះថាសាលាមាន​គ្រូ​បណ្តុះ​បណ្តាល​ប្រកប​ដោយ​វិជ្ជាជីវៈ និងមាននូវឧបករណ៍អនុវត្តន៍គ្រប់គ្រាន់។

បន្ថែមពីនេះ កញ្ញា អោ ធីតា ជាសិក្ខាកាមនៃជំនាញដុតនំ នៃវិទ្យាស្ថាន​ដដែល​នេះ​បាន​លើក​ទឹក​ចិត្ត​សិស្សដែលខ្វះលទ្ធភាពក្នុងការសិក្សានៅសាលាដែលមានការបង់ប្រាក់ អោយមក​សិក្សា​នៅ​វិទ្យា​ស្ថាន​នេះទៅតាមជំនាញដែលវិទ្យាស្ថានមាន និងចំណូលចិត្តផងដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm