ជប៉ុនបញ្ចប់តួនាទីមេទ័ពជើងទឹក ខណៈរបាយការណ៍ការពារជាតិមើលឃើញចិន ជាការគំរាមកំហែងធ្ងន់ធ្ងរជាថ្មី

2024/07/12 11:14:26 pm        46


ប្រទេសជប៉ុន ជាថ្មីម្ដងទៀត បានកំណត់ប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ីថា ជាការគំរាមកំហែងដ៏ធំរបស់ខ្លួន នៅក្នុងរបាយការណ៍ការពារជាតិប្រចាំឆ្នាំ នៅថ្ងៃសុក្រ (ទី១២ ខែកក្កដា) នេះ ទោះបីជាការចេញផ្សាយរបស់ខ្លួន ត្រូវបានគ្របដណ្ដប់ដោយការបញ្ចប់តំណែងមន្ត្រីជាន់ខ្ពស់របស់កងទ័ពជើងទឹក ចំពេលមានរឿងអាស្រូវកើតឡើងក៏ដោយ។

ឯកសារការពារជាតិកម្រាស់ ៥៤៨ទំព័រ ដែលប្រទេសជប៉ុនបានដាក់ខ្លួនឯងថា ស្ថិតនៅក្នុង «បរិយាកាសសន្តិសុខធ្ងន់ធ្ងរ និងស្មុគស្មាញបំផុតនៃសម័យក្រោយសង្គ្រាម» បានកើតឡើងនៅពេលដែលកងកម្លាំងស្វ័យការពារ (SDF) ប្រារព្ធខួបលើកទី៧០ នៃការបង្កើតអង្គភាពនេះ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៥៤។

ប៉ុន្តែចំណុចគួរឲ្យចាប់អាមរម្មណ៍ខ្លាំងនោះ ត្រូវបានគ្របដណ្តប់ដោយរឿងអាស្រូវយោធា ដែលពាក់ព័ន្ធនឹងភាពមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ និងអំពើពុករលួយ ព្រមទាំងការចោទប្រកាន់ពីការគ្រប់គ្រងខុសនូវព័ត៌មានសម្ងាត់របស់រដ្ឋ និងការបៀតបៀននៅកន្លែងធ្វើការ។

ក្រសួងការពារជាតិ នៅថ្ងៃទី១២ ខែកក្កដានេះ បាននិយាយថា ខ្លួនបានដាក់ទណ្ឌកម្មសមាជិក SDF និងបុគ្គលិកការិយាល័យជាន់ខ្ពស់ចំនួន ២១៨នាក់ ដោយមានការបណ្តេញចេញចំនួន ១១នាក់ ការទម្លាក់តួនាទីចំនួន២នាក់ និងការព្យួរការងារចំនួន ៨៣នាក់។ អ្នកផ្សេងទៀតត្រូវកាត់ប្រាក់ខែ ទទួលការស្តីបន្ទោសជាផ្លូវការ ឬការព្រមាន។

ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់របស់កងទ័ពជើងទឹក ឧត្តមនាវីឯក លោក Ryo Sakai ត្រូវបានបញ្ចប់តំណែង ខណៈរឿងរ៉ាវចម្រូងចម្រាសនេះភាគច្រើនពាក់ព័ន្ធនឹងកងកម្លាំងស្វ័យការពារដែនសមុទ្រ (MSDF)៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm