អាជ្ញាធរខណ្ឌដូនពេញចុះបិទខ្ទប់បរិវេណផ្សារធំថ្មីមួយផ្នែក ដើម្បីយកសំណាករកកូវីដ-១៩លេីអាជីវករ អ្នកលក់ម្ហូបអាហារ ចំនួន៣៩៣នាក់ រកឃើញវិជ្ជមានចំនួន៣នាក់

2021/08/27 03:15:00 am        393

ភ្នំពេញ​៖​ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ ដែលដឹកនាំដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌ បានធ្វើការបិទខ្ទប់បរិវេណផ្សាធំថ្មីមួយផ្នែកបណ្តោះអាសន្ន​ ដេីម្បីឲ្យក្រុមគ្រូពេទ្យជំនាញចុះយកសំណាករកកូវីដ-១៩​ លើអាជីវករដែលជាអ្នកលក់ដូរផ្នែកខាងលិចផ្សារអ្នកលក់ម្ហូបអាហារនិងគ្រឿងសមុទ្រ​ នាល្ងាចថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០២១​នេះ។

យោងតាមអាជ្ញាធរខណ្ឌដូនពេញ​ បានបញ្ជាក់ឲ្យដឹងថា​ មូលហេតុដែលឈានដល់ការបិទខ្ទប់​យកសំណាកលើអាជីវករដែលជាអ្នកលក់ដូរនៅផ្សារធំថ្មី ចំនួនជិត៤០០នាក់ ដោយសារកាលពីថ្ងៃទី១៥ ខែសីហាកន្លងមកមានអ្នក វិជ្ជមានកូវីដ-១៩ប្រភេទថ្មី​ ដែលតា(Delta)បានធ្វើដំណើរ ចូលទិញគ្រឿងសមុទ្រនៅក្នុងផ្សារ។

ដូច្នេះហើយទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ​ និងកម្លាំងសមត្ថកិច្ចចម្រុះក្នុងមូលដ្ឋានធ្វើការបិទខ្ទប់ភ្លាមៗ​ ដើម្បីឲ្យអាជីវករដែលលក់ដូរនៅផ្សារធំថ្មីផ្នែកខាងលិចផ្សារចូលរួមយកសំណាកគ្រប់គ្នាដើម្បីធ្វើការទប់ស្កាត់កុំឲ្យមានការរាលដាលឆ្លងទៅកន្លែងថ្មី។ 

ជាចុងបញ្ចាប់នៃការចុះយកសំណាក់លើអាជីវករដែលជាអ្នកលក់ដូរនៅលើដងផ្លូវ​ជុំវិញផ្សារ សរុបចំនួន៣៩៣នាក់ លទ្ធគឺរកឃើញវិជ្ជមានចំនួន០៣នាក ក្នុងនោះស្រី០១ម្នាក់ ត្រូវបានគ្រូពេទ្យនាំយកទៅព្យាបាល។

អាជ្ញាធរខណ្ឌដូនពេញបានបញ្ជាក់ផងដែរថា ក្រោយធ្វើសំណាករួច រកឃើញចំនួន០៣នាក់ វិជ្ជមាន នោះ អាជ្ញាធរមិនបានធ្វើការផ្អាកដំណើរការផ្សារទាំងស្រុងនោះទេ ដោយគ្រាន់តែធ្វើការហ៊ុំព័ទ្ធខ្សែរនៅតូបដែលម្ចាស់ វិជ្ជមាន រួមជាមួយតូបជិតខាង៤ឬ៥តូបបន្ថែម និងអ្នកដែលបានមកធ្វើតេស្តនៅល្ងាចថ្ងៃទី២៦ ខែសីហា នេះផងដែរត្រូវធ្វើចត្តាឡីស័ក រងចាំលទ្ធផលពីម៉ាស៉ីនធំ(PCR) ទើបអនុញ្ញាតឲ្យបើកលក់វិញជាធម្មតា៕អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm