គណបក្ស DP បើកដំណើរការក្រុមការងារ ដើម្បីទប់ស្កាត់យុទ្ធនាការផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងទីក្រុង ព្យុងយ៉ាង

2024/07/13 01:08:46 am        42


គណបក្សប្រជាធិបតេយ្យ(DP)ដែលជាបក្សប្រឆាំងដ៏សំខាន់ នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមក្រុមការងារមួយ ដើម្បីការពារសកម្មជននៅក្នុងប្រទេសកូរ៉េខាងត្បូង ពីការបញ្ជូនខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ទៅកាន់ប្រទេសកូរ៉េខាងជើង។

គណបក្ស DP ក៏នឹងស្នើច្បាប់មួយដែលហាមប្រាមការចែកចាយខិត្តប័ណ្ណក្នុងវិធានការមួយ ដែលមានបំណងទប់ស្កាត់ការបង្កហេតុកូរ៉េខាងជើង បន្ទាប់ពីខ្លួនបានបញ្ជូនបាឡុងរាប់ពាន់ដែលផ្ទុកសំរាម ទៅកូរ៉េ ខាងត្បូង ចាប់តាំងពីចុងខែឧសភា។

លោក Park Chan-dae មេដឹកនាំជាន់ខ្ពស់នៃបក្សDP បាននិយាយក្នុងពិធីមួយនៅសភា ដែលចាប់     ផ្តើម   ដំណើរការក្រុមការងារនេះថា៖«(រដ្ឋាភិបាល និងគណបក្សកាន់អំណាច) កំពុងលាក់ខ្លួននៅពីក្រោយ   វោហាស័ព្ទនៃសេរីភាពនៃការបញ្ចេញមតិ ខណៈពេលដែលមិនអើពើនឹងការព្រួយបារម្ភ និងការភ័យខ្លាចរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន និងសាធារណៈជន។

លោកបានបន្ថែមថា សមាជិកសភា ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ដែលពាក់ព័ន្ធនឹង «គាំទ្រយ៉ាងសកម្ម» វិធានការដែលហាមឃាត់ការចែកចាយខិត្តប័ណ្ណ «បង្កគ្រោះថ្នាក់ និងគ្មានប្រយោជន៍»។

សមាជិកសភាលោក Yoon Hu-duk ដែលជាប្រធានក្រុមការងារនេះ ក៏បាននិយាយដែរថា លោកនឹងចេញវិធានការ ដែលអាចធ្វើទៅបាន ដើម្បីរារាំងសកម្មជនមិនឲ្យផ្ញើខិត្តប័ណ្ណ នៅកន្លែងកើតហេតុនោះ។

អស់ជាច្រើនឆ្នាំមកនេះ អ្នករត់ចោលស្រុកកូរ៉េខាងជើងនៅកូរ៉េខាងត្បូង និងសកម្មជនអភិរក្ស បានបញ្ជូនទៅប្រទេសកូរ៉េខាងជើងនូវបាឡុងដែលផ្ទុកខិត្តប័ណ្ណរិះគន់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm       
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm       
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm