អាល្លឺម៉ង់៖ ខ្លួននឹងមិនត្រូវឲ្យរុស្ស៊ីបន្លាចជាដាច់ខាត ក្រោយមានរបាយការណ៍ពីគម្រោងសម្លាប់នាយកប្រតិបត្តិ Rheinmetall

2024/07/13 01:47:09 am        66


រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃសុក្រ (ទី១២ ខែកក្កដា) នេះ បាននិយាយថា ទីក្រុងប៊ែរឡាំង កំពុងពិនិត្យយ៉ាងល្អិតល្អន់បំផុត ចំពោះរបាយការណ៍អំពីផែនការធ្វើឃាតលើនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតអាវុធ Rheinmetall ហើយបន្ថែមថា នឹងមិនមានការភ័យខ្លាច ចំពោះការគំរាមកំហែងរបស់រុស្ស៊ីនោះឡើយ។

សារព័ត៌មាន CNN និង New York Times កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កា) បានរាយការណ៍ថា ចារកម្មអាមេរិក បានរកឃើញផែនការរបស់រុស្ស៊ី ដែលចង់សម្លាប់លោក Armin Papperger នាយកប្រតិបត្តិក្រុមហ៊ុន ដែលផលិតគ្រាប់កាំភ្លើងធំ និងរថយន្តយោធា សម្រាប់ប្រទេសអ៊ុយក្រែន។

ហើយសារព័ត៌មាន CNN បានរាយការណ៍ថា នេះគឺជាផែនការមួយ ក្នុងចំណោមផែនការជាច្រើនរបស់រុស្សី ដែលចង់ធ្វើឃាតនាយកប្រតិបត្តិឧស្សាហកម្មការពារជាតិ នៅទូទាំងទ្វីបអឺរ៉ុប ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់អ៊ុយក្រែន។ សារព័ត៌មាននេះ បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានជូនដំណឹងនេះដល់ប្រទេសអាល្លឺម៉ង់ និងសេវាសន្តិសុខអាល្លឺម៉ង់ ដែលអាចការពារលោក Papperger បាន។

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បាននិយាយថា៖ «យើងនឹងមិនឲ្យរុស្ស៊ីបំភិតបំភ័យយើងឡើយ ហើយយើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីការពារការគំរាមកំហែងរបស់រុស្ស៊ីនៅក្នុងប្រទេសអាល្លឺម៉ង់»។

ក្រុមហ៊ុន Rheinmetall មិនបានបញ្ជាក់ដោយផ្ទាល់នូវរបាយការណ៍នេះទេ ប៉ុន្តែបានប្រាប់ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «វិធានការចាំបាច់តែងតែត្រូវបានធ្វើឡើងជានិច្ច» ដើម្បីធានាសន្តិសុខ ដោយមានការពិគ្រោះយោបល់ជាទៀងទាត់ជាមួយអាជ្ញាធរសន្តិសុខ។

ចំណែកវិមានក្រឹមឡាំង បានបដិសេធរបាយការណ៍នេះថា ជាព័ត៌មានក្លែងក្លាយ ដោយផ្អែកលើប្រភពអនាមិក ហើយបាននិយាយថា ព័ត៌មាននេះមិនអាចត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        34
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        70
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        58

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm