ចំបាប់​គ្រោង​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោនា​ដើម​សប្ដាហ៍​ក្រោយ​

2021/08/27 10:19:24 am        82

​ចំបាប់៖ បើ​គ្មាន​ការ​ប្រែ​ប្រួល​ទេ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជានឹង​រៀបចំ​ការប្រមូលផ្ដុំ​ហ្វឹកហាត់ ​ក្រុម​ជម្រើសជាតិ​របស់ខ្លួននៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​ក្រោយ ដើម្បី​សម្រួច​សមត្ថភាព និង​បច្ចេកទេស​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​ធំៗ ៣ រួមទាំង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ។​

​លោក ធិ​ន វិចិត្រ បាន​បញ្ជាក់ថា ដោយមាន​ការសម្របសម្រួល​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា សហព័ន្ធ​របស់ខ្លួនបានរៀបចំ​ទីលាន​ហ្វឹកហាត់ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​រួចហើយ នៅឡើយ​តែ​ការបំពាក់​ឧបករណ៍​ហ្វឹកហាត់​កាយសម្បទា​ប៉ុណ្ណោះ។ ដូច្នេះ​តាម​ការគ្រោងទុកនៅ​ដើម​សប្ដាហ៍​ក្រោយ សហព័ន្ធ​នឹង​អាច​បើក​យុទ្ធ​ការប្រមូលផ្ដុំ​បាន។​ ​អគ្គលេខាធិការ​សហព័ន្ធ​ដដែល​បន្ដថា ពាក់ព័ន្ធ​គ្រូបង្វឹក​ថ្មី​លោក Komeil Ghasemi កំពុង​ទន្ទឹងរង់ចាំ​ជួប​កីឡាករ​-​កីឡាការិនីដើម្បី​ធ្វើការ​ហ្វឹកហាត់​ជាមួយគ្នា។ ប៉ុន្ដែ​ជារួម​ក្រោយ​ធ្វើដំណើរ​មកដល់​កម្ពុជា គ្រូបង្វឹក​ជនជាតិ​អ៊ីរ៉ង់​រូបនេះបានធ្វើ​ការងារ​ច្រើន​ជាមួយ​សហព័ន្ធ ពិសេស​ការរៀបចំ​ផែនការ​ហ្វឹកហាត់ និង​ផែនការ​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម​, កីឡា​អាស៊ីឆ្នាំ​២០២២ នៅ​ចិន និង​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​គួរ​បញ្ជាក់ថា ការប្រមូលផ្ដុំ​ហ្វឹកហាត់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ធ្វើឡើង​លក្ខណៈ​បិទ​ខ្ទប់ក្រោម​ការសម្របសម្រួល និង​មើល​ការខុសត្រូវ​ពី​ក្រសួង​អប់រំ គណៈកម្មាធិការ​ជាតិ CAMSOC និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា។ ដូច្នេះ​សហព័ន្ធ​ជាច្រើន ពិសេស​សហព័ន្ធ​កីឡា​ជាតិដែល​ពុំបាន​ចេញទៅ​ហ្វឹកហាត់​ក្រៅប្រទេស នឹង​បើក​យុទ្ធ​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ជា​បន្ដបន្ទាប​ន់​នៅ​ទីនោះ ដើម្បី​សម្រួច​សមត្ថភាព​ស៊ី​ហ្គេម និង​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ស៊ី​ហ្គេម​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm