ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រំពឹងថាទំនាក់ទំនងរវាងកម្ពុជា និងបារាំងនឹងបន្តរីកធំធាត់កាន់តែប្រសើរបន្ថែមទៀត

2024/07/13 03:01:46 pm        73

ភ្នំពេញ ÷ ក្នុងឱកាសចូលរួមអបអរសាទរបុណ្យជាតិបារាំងនាយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលបានធ្វើឡើងនៅក្នុងស្ថានទូតបារាំងប្រចាំនៅរាជធានីភ្នំពេញឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងបារាំង នឹងកាន់តែរីកធំធាត់បន្ថែមទៀត

ខណៈទំនាក់ទំនាក់ដែលមានស្រាបរវាងប្រទេសទាំងពីរ នាពេលកន្លងមកបានផ្តល់នូវផលប្រយោជន៍ ដល់ប្រជាជន និងប្រទេសទាំងពីរបានល្អប្រសើរនោះ។

 ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងថា«ខ្ញុំប្រាកដក្នុងចិត្តថាទំនាក់ទំនងពិសេសរវាងប្រទេស និងប្រជាពលរដ្ឋនៃប្រទេសយើងទាំងពីរ(កម្ពុជា-បារាំង) ដែលមានលក្ខណៈជ្រាលជ្រៅរួចទៅហើយ នឹងបន្តរីកធំធាត់ ហើយផ្តល់នូវផ្លែផ្កាដែលយើងអាចទទួលផលយ៉ាងពេញលេញ»។

 នៅក្នុងពិធីនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងតាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមមានកិត្តិយសក្រៃលែងក្នុងការសម្តែងនូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតបារាំង ក៏ដូចជារាជរដ្ឋាភិបាលបារំាង ដែលបានខិតខំបំពេញការងារយ៉ាងច្រើនក្នុងគោលដៅចូលរួមចំណែកក្នុងសន្តិភាព ស្ថិរភាព និងការរីកចម្រើននៃប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានទសវត្សចុងក្រោយនេះ ជាពិសេសរាប់ចាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ឆ្នាំ១៩៩១ ក្នុងពេលដែលសន្តិភាពទាំងស្រុងទទួលបានតាមរយៈការដាក់ឱ្យមាន «យុទ្ធសាស្រ្តឈ្នះឈ្នះ» បង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា។

 ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានលើកឡើងផងដែរថា ពាក់ព័ន្ធនឹងទំនាកទំនងទ្វេភាគីជាមួយប្រទេសកម្ពុជា ប្រទេសបារាំងដើរតួនាទីពិសេសក្នុងដំណើររីកចម្រើននៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងន័យនេះ កាលពីឆ្នាំកន្លងទៅ ឯកឧត្តមពិតជាមានសោមនស្សរីករាយចំពោះការប្រារព្ធខួប៣០ឆ្នាំនៃវត្តមានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD)នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣។ ឯកឧត្តមបន្ថែមថា ជាការពិតណាស់ ទីភ្នាក់ងារAFD បានផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទានយ៉ាងច្រើនដល់កម្ពុជាក្នុងការពង្រឹងការសម្របនឹងបម្រែបម្រួលអាកាសធាតុ ការបង្កើតឱ្យមានការងារ និងកំណើនសេដ្ឋកិច្ច ក៏ដូចជាជំនួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។ ក្នុងន័យនេះ គម្រោងជាច្រើនត្រូវបានដាក់ឱ្យដំណើរការ ហើយចូលរួមចំណែកយ៉ាងធំធេងក្នុងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដែលសម្រួលដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែតផងដែរ។

 ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានជូនពរដល់ប្រទេសបារាំង ឲ្យទទួលបានជោគជ័យផងដែរ ក្នុងឱកាសដែលបារាំង នឹងមានរៀបចំព្រឹតិ្តការណ៍កីឡាអូឡាំពិក ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិកនាពេលខាងមុខនេះ ដោយឯកឧត្តមបានលើកឡើងថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែអបអរឧត្តមភាពនៃកីឡាប៉ុណ្ណោះទេ ថែមទាំងអបអរសន្តិភាព សាមគ្គីភាព និងភាពចម្រុះនៃវប្បធម៌ផងដែរហើយឯកឧត្តមក៏មានជំនឿផងដែរថា ប្រទេសបារាំងនឹងទទួលស្វាគមន៍ព្រឹត្តិការណ៍កីឡាទាំងនេះ ប្រកបដោយដោយស្មារតីបើកទូលាយ និងភាពកក់ក្តៅដូចអ្វីដែលយើងរំពឹងទុកពីប្រទេសបារំាង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានប្រសិទ្ធពរជ័យដល់ប្រទេសបារាំង ឲ្យទទួលបានជោគជ័យក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ តុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។

អត្ថបទ ÷ បាន ចក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm