ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៤នាក់ ទៅអយ្យការអមសាលាដំបូងខេត្ត ក្រោយជនសង្ស័យទាំង៤នាក់ព្យាយាមរត់គេច

2024/07/13 04:13:04 pm        151

កំពង់ឆ្នាំង៖ រហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ ជនសង្ស័យ៤នាក់ ដែលបានឈូសបំផ្លាញព្រៃលិចទឹកក្នុងតំបន់អាងមេទឹកយកដីអស់ជាង៣ហិកតា បាន និងកំពុងព្យាយាមរត់គេចពីផ្លូវច្បាប់ដោយមិនទទួលខុសត្រូវលើសកម្មភាពល្មើសរបស់ខ្លួននោះឡើយ ។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានទុកពេលអោយជនសង្ស័យទាំង៤នាក់ ចូលខ្លួនមកបំភ្លឺពាក់ព័ន្ធនឹងការឈូសឆាយបំផ្លាញព្រៃលិចទឹកនេះ នៅខណ្ឌរដ្ឋបាលជលផល ១យៈពេល១សប្តាហ៍ហើយ តែជនសង្ស័យទាំង៤នាក់ បានព្យាយាមរត់គេចពីការទទួលខុសត្រូវទាំងអស់ មិនចូលខ្លួនឡើយ។

 លោក លី ឡា បានបន្តថា៖ ពេលនេះ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៤នាក់ដែលបានឈូសបំផ្លាញព្រៃលិចទឹកអស់៣០៦៨៧ម៉ែត្រការ៉េ នៅចំណុចមេទឹកប្រាំងចាស់ ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅអយ្យការអមសាលាដំបូងខេត្តរួចរាល់ហើយ ដែលក្នុងនោះមានឈ្មោះ រស់ សារ៉ាត់ អាយុ៧៣ឆ្នាំ, ឈ្មោះ ហែម សួរ អាយុ៦៩ឆ្នាំ, ឈ្មោះ ស៊ន សម្បត្តិ អាយុ៤៩ឆ្នាំ, និងឈ្មោះ កេត សុខ អាយុ៥៧ឆ្នាំ ជាប្រធានប្រជាការពារភូមិដូនវៀតដែលបាននាំត្រាក់ទ័រចូលពីចន្លោះថ្ងៃទី១៤ដល់ថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីធ្វើសកម្មភាពឈូសបំផ្លាញព្រៃលិចទឹក។

ដោយឡែក ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោយការចុះពិនិត្យនៅលើទីតាំងប្រព្រឹត្តបទល្មើសឈូសបំផ្លាញព្រៃលិចទឹកអស់ចំនួន៣០៦៨៧ម៉ែត្រការ៉េ នៅចំណុចមេទឹកប្រាំងចាស់ ស្ថិតក្នុងភូមិដូនវៀត ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងរួចមក ឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយថែរក្សាតំបន់ព្រៃលិចទឹកអោយបានគង់វង្ស កុំចូលឈូសទន្ទ្រាន ឬកាប់ដុតបំផ្លាញអោយសោះ ព្រោះព្រៃលិចទឹកមានសារៈប្រយោជន៍ខ្លាំងណាស់សំរាប់ជាប្រយោជន៍ដល់ជីវិតមនុស្ស និងជាជម្រកត្រីពងកូន មច្ឆាជាតិ សត្វស្លាប រួមនឹងការជួយទប់ស្កាត់ការបំរែបំរួលអាកាសធាតុផងដែរ។ ប្រសិនបើបងប្អូន ពាក់ព័ន្ធនឹងករណីល្មើសទាំងនោះហើយ បងប្អូននឹងត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ជាមិនខាន និងអាចគេចរួចនោះឡើយ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        172
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        150
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm