CAMSOC ក្រើន​រំឭក​អំពី​ការ​ត្រៀម​ទទួល​ស្ដា​ត​អូឡាំពិក​មកវិញ ក្រោយ​ស្ថានភាព​កូ​វីដ​រាង​ធូរស្រាល​

2021/08/27 05:25:51 pm        138

​ស៊ី​ហ្គេម​៖ គណៈអចិន្ដ្រៃយ៍នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានធ្វើការ​ក្រើន​រំឭក​ដល់​គ្រប់​គណៈកម្មការ​ជំនាញ​របស់ខ្លួន ត្រូវ​ត្រៀមលក្ខណៈ​សម្បត្តិ​ជានិច្ចក្នុងការ​ត្រៀម​ទទួល​ត្រឡប់មកវិញ នូវ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកបន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជាមាន​ភាព​ធូរស្រាល និង​ល្អប្រសើរ​ជាង​មុន។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC បាន​បញ្ជាក់ថា ការ​ក្រើន​រំឭក​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ​កាលពីដើម​សប្ដាហ៍​កន្លងទៅក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បន្ទាប់ពី​ស្ថានភាព​កូ​វីដ​រាង​ល្អប្រសើរ។ ដូច្នេះ​គ្រប់ភាគី​ពាក់ព័ន្ធត្រូវ​ត្រៀម​ទទួល​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ពិសេស​ត្រៀម​ផែនការ​ជួសជុល និង​កែលម្អ​ទីលាន​មួយចំនួន​ឲ្យ​ស្របតាម​ស្ដង់ដារ ដើម្បី​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣។​

​​គួរ​បញ្ជាក់ថា ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកត្រូវបាន​រាជរដ្ឋាភិបាល សម្រេចយក​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​ស្រាលកាលពី​ខែមេសា ឆ្នាំ​២០២១​កន្លងទៅ។ ប៉ុន្ដែ​ដោយ​សារ​ស្ថានភាព​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​បច្ចុប្បន្ន ពិសេស​នៅ​រាជធានី​ភ្នំពេញមាន​ភាព​ធូរស្រាល គណៈអចិន្ដ្រៃយ៍ CAMSOC រំពឹងថា ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិកនឹង​អាច​ប្រគល់​ឲ្យ​អាជ្ញាធរ​កីឡា​ក្នុងពេល​មួយណា ដើម្បី​បន្ដ​រៀបចំ​ជួសជុល និង​កែលម្អ ពិសេស​ផ្នែក​ទីលាន​ប្រកួត ដ្បិត​ពហុ​កីឡដ្ឋាន​ជាតិគឺជា​ទីតាំង​មួយ​សំខាន់ៗ ក្នុងការ​ត្រៀម​រៀបចំ​ការប្រកួត និង​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​ស៊ី​ហ្គេម​នៅ​កម្ពុជា៕​

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        144
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        156
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm