បច្ចុប្បន្នក្រុមហ៊ុនដែលមានអាជ្ញាបណ្ណនិងទទួលស្គាល់ការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រមានចំនួន១៣០ក្រុមហ៊ុន

2024/07/13 05:47:28 pm        321

ភ្នំពេញ ៖ គិតក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ កម្ពុជាបានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣០ក្រុមហ៊ុន។ ក្នុងនោះ មានក្រុមហ៊ុនចំនួន២៣ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលបានប្រមូលសាច់ប្រាក់ចំនួន ៣៨៩លានដុល្លារអាមេរិក។ 

​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងចំណោមក្រុមហ៊ុនទាំង២៣ មានក្រុមហ៊ុនចំនួន១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន១២ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញា-បណ្ណចីរភាព។ ឯកឧត្តម បានបន្ថែមថា ដើម្បីជំរញឲ្យវិស័យនេះកាន់តែល្អប្រសើរឡើងថែមទៀត ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀត ដែលបានកំណត់ ព្រោះថាវិស័យមូលបត្រ នឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុង “ផែនការយុទ្ធសាស្ត្រជាតិ”។

ឯកឧត្តមអគ្គនាយក លើកឡើងបន្ថែមទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងនូវហេដ្ឋារចនាសម្ព័ន្ធទីផ្សារដែល រឹងមាំនាពេលនេះ និយ័តករមូលបត្រកម្ពុជា ក៏មានការទទួលស្គាល់កម្មវិធីសិក្សាសម្រាប់ការបណ្តុះបណ្តាលអភិបាលនៅក្នុងវិស័យមូលបត្រផងដែរ សម្រាប់គ្រឹះស្ថានណាដែលមានចំណាប់អារម្មណ៍គឺអាចដាក់ពាក្យស្នើសុំបានពីនិយ័តករមូលបត្រកម្ពុជា។ ការដាក់ចេញឱ្យមានបណ្តុះបណ្តាលអភិបាលនៅក្នុងវិស័យមូលបត្រនៅកម្ពុជា នឹងជួយពង្រឹងបន្ថែមនូវអភិបាលកិច្ចសាជីវកម្មនៅក្នុងទីផ្សារ ហើយក៏ជាកត្តាមួយនៅក្នុងការពង្រឹងទំនុកចិត្តនៅក្នុងទីផ្សារហើយអាចទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនចូលមកទីផ្សារកម្ពុជា។ 

សូមបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ ប៊ីលានរៀល ស្មើនឹងប្រមាណ ២.៧៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៧៥% ធៀបនឹងផលិតផលក្នុងស្រុកសរុប។ ចំពោះទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១០,៥៩លានភាគហ៊ុន និងតម្លៃនៃការជួញដូរមូលបត្រសរុបមាន ៥៣,០៣ ប៊ីលានរៀល ឬប្រហែល ១២,៩០ លានដុល្លារអាមេរិក ដែលមានទំហំជួញដូរប្រចាំថ្ងៃជាមធ្យម ១៧៩.៤៤១ ភាគហ៊ុន ខណៈដែលតម្លៃជួញដូរប្រចាំ ថ្ងៃជាមធ្យមប្រមាណ ៨៩៨,៧៧ លានរៀល ឬប្រហែល ២១៨,៦៧៩ ដុល្លារអាមេរិក និងចំនួនលេខអត្តសញ្ញាណវិនិយោគិន ដែលបានផ្តល់មានចំនួនជាង ៥ម៉ឺន៕

អត្ថបទ ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm