ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ កូរ៉េខាងជើង រិះគន់សេចក្តីប្រកាសនៅក្នុងកិច្ចប្រជុំកំពូលណាតូ

2024/07/13 06:34:06 pm        44

ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយនៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ ដោយដកស្រង់សម្តីរបស់អ្នកនាំពាក្យក្រសួងការបរទេសថា កូរ៉េខាងជើង «រិះគន់យ៉ាងខ្លាំង» ចំពោះ សេចក្តីប្រកាសនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ នាពេលថ្មីៗនេះ។

មេដឹកនាំនៃបណ្តាប្រទេសសម្ព័ន្ធយោធាណាតូ បានបញ្ជាក់លើការសន្យាសមាជិកភាពសម្រាប់អ៊ុយក្រែន និងបានប្រកាន់ជំហរកាន់តែខ្លាំងលើការគាំទ្ររបស់ប្រទេសចិនសម្រាប់រុស្ស៊ី ក្នុងសេចក្តីប្រកាសមួយនៅសប្តាហ៍នេះ ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោន។

សេចក្តីប្រកាសនៅកិច្ចប្រជុំកំពូល បានចោទប្រកាន់ប្រទេសអ៊ីរ៉ង់ និងប្រទេសកូរ៉េខាងជើងថា បានបញ្ឆេះសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដោយផ្តល់ការគាំទ្រផ្នែកយោធាដោយផ្ទាល់ដល់ទីក្រុងមូស្គូ ហើយបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់រាល់ការគាំទ្រផ្នែកសម្ភារៈ និងនយោបាយ សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។

សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបាននិយាយថា ខ្លួនច្រានចោល «សេចក្តីប្រកាស» ដែលបានចាត់ទុកថា ឯកសារខុសច្បាប់រំលោភលើសិទ្ធិស្របច្បាប់នៃរដ្ឋអធិបតេយ្យឯករាជ្យ និងជាគោលនយោបាយនៃការប្រឈមមុខដាក់គ្នា ដែលញុះញង់ឱ្យមានសង្គ្រាមត្រជាក់ថ្មី និងការប្រឈមមុខដាក់គ្នាផ្នែកយោធា នៅលើសកលលោក។

ដោយឡែក ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូ បានចុះហត្ថលេខាលើគោលការណ៍ស្តីពីការបង្កើតប្រព័ន្ធរួមបញ្ចូលគ្នា នៃការរារាំងបន្ថែម សម្រាប់ឧបទ្វីបកូរ៉េ ដើម្បីប្រឆាំងការគំរាមកំហែងនុយក្លេអ៊ែរ និងយោធា ពីប្រទេសកូរ៉េខាងជើង។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm       
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm