ក្រសួងអប់រំ រៀបចំវគ្គរៀនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សទូទាំងប្រទេស

2024/07/13 07:04:52 pm        273

ភ្នំពេញ ៖ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនៃក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការដឹកនាំ របស់ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីផ្តល់ជូនការបង្រៀនបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្ស ដែលជា បេក្ខជនត្រៀមប្រឡងដោយឥតគិតថ្លៃ តាមរយៈការផ្សាយផ្ទាល់នៅក្នុងគេហទំព័រឬកម្មវិធីសិក្សាទូរសិក្សា - Duraseksa ដោយគម្រោងនេះត្រូវបានដាក់ឈ្មោះថា “ប្រព័ន្ធបង្រៀនសមកាលកម្ម ឬ Live Teaching System។

គួរបញ្ជាក់ផងដែរថា វគ្គបំប៉នសមត្ថភាពនេះត្រូវបានរៀបចំក្នុងទម្រង់ជាក្លឹបសិក្សាតាមមុខវិជ្ជានីមួយៗសម្រាប់ សិស្សថ្នាក់ទី១២ដោយនឹងមានការចូលរួមបង្រៀនដោយផ្ទាល់ពីសាស្ត្រាចារ្យល្បីៗមានដូចជា៖១. លោកគ្រូ ធូ ភន ២. លោកគ្រូ ជ័យ ថាវី ៣. លោកគ្រូ វ៉ាន់ វី ៤. លោកគ្រូ ហង់ ស៊ីម ៥. បណ្ឌិត ស៊ាម ង៉ុន និងសាស្ត្រាចារ្យល្បីៗជាច្រើនទៀតតាមមុខវិជ្ជា ព្រមទាំងគ្រូឧទ្ទេសនៃកម្មវិធីសាលារៀន ជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ ផងដែរ។

សម្រាប់សិស្សានុសិស្សចង់សិក្សាផ្ទាល់អាចទៅសិក្សានៅវិទ្យាល័យឥន្ទ្រទេវី ឬអាចសិក្សាជាក្រុមតាមរយៈការ ផ្សាយផ្ទាល់នៅវិទ្យាល័យបណ្តាញទាំង៤ មានដូចជា៖ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង, វិទ្យាល័យកំបូល, វិទ្យា ល័យទឹកល្អក់ និងវិទ្យាល័យហ៊ុនសែន ១ មិថុនា។

វគ្គបំប៉នសមត្ថភាពនេះនឹងប្រព្រឹត្តទៅនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៧៖០០ នាទីព្រឹក រហូតដល់ម៉ោង ៥៖ ០០នាទីរសៀលដោយមានការបែងចែកកាលវិភាគតាមមុខវិជ្ជា។ ក្រៅពីការផ្សាយផ្ទាល់នៅតាមវិទ្យាល័យគោល ដៅ វគ្គបំប៉នសមត្ថភាពនេះក៏មានការផ្សាយបន្តផ្ទាល់ទៅកាន់សិស្សានុសិស្សទូទាំងប្រទេស តាមរយៈគេហទំព័រ ទូរសិក្សា www.duraseksa.gov.kh របស់មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។

អត្ថបទ.គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm