ភ្នំពេញ​ក្រោ​ន​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម Tiffy Army ចុង​សប្ដាហ៍​នេះ​

2021/08/27 05:35:17 pm        119

​បាល់ទាត់៖ បន្ទាប់ពី​ផ្អាក​ការប្រកួត​អស់​រយៈពេល ៣​សប្ដាហ៍ លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២១ នឹង​បន្ដ​ការប្រកួត​នា​ចុង​សប្ដាហ៍​នេះហើយ ដោយ​ក្រុម​ភ្នំពេញ​ក្រោ​នត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​សមាគម​កីឡាបាល់ទាត់​កងយោធពល​ខេមរភូមិន្ទ​ (Tiffy Army) មុនគេនា​ល្ងាច​ថ្ងៃទី​២៩ ខែសីហា នៅ​កីឡដ្ឋាន Smart RSN។​

​នេះ​គឺជា​ការប្រកួត​តែមួយគត់សម្រាប់​ការ​ត្រឡប់មកវិញ នៃ​លី​គ​កំពូល​កម្ពុជានា​ចុង​សប្ដាហ៍​នេះ ហើយក៏​ជាការ​ប្រកួត​បង្គ្រប់​សប្ដាហ៍​ទី​៦ ផងដែរ បន្ទាប់ពី​ជំនួប​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ក្រុម​កងយោធពល​ខេមរភូមិន្ទត្រូវបាន​ពន្យារពេល​ម្ដង​ហើយ​ម្ដងទៀត ដោយសារ​បញ្ហា​កូ​វីដ​-១៩។​ ​ដោយឡែក​គូប្រកួត​បន្ទាប់ក៏​ជាការ​ប្រកួត​បង្គ្រប់​សប្ដាហ៍​ទី​៦ ដែរគឺជា​ការជួបគ្នា​រវាង​ក្រុម​សូល​ទី​ឡូ​អង្គរ និង​ក្រុម​នគរបាលជាតិដែល​ត្រូវធ្វើឡើង​នា​រសៀល​ថ្ងៃទី​០១ ខែកញ្ញា​ខាងមុខនៅ​កីឡដ្ឋាន SRU ខេត្តសៀមរាប។ ការប្រកួត​ដំបូង​ឡើយត្រូវ​ប្រកួត​តាំងពីដើម​ខែកក្កដា​មកម្ល៉េះ ប៉ុន្ដែ​ដោយសារ​កូ​វីដបាន​បង្ខំ​ការប្រកួត​រវាង​ក្រុម​ទាំងពីរ ត្រូវ​ពន្យារពេល​រហូតមកដល់​សប្ដាហ៍​ក្រោយ។​

​គួរ​ដឹងថា លី​គ​កំពូល​កម្ពុជាត្រូវបាន​ផ្អាក​ការប្រកួត​ជាថ្មី ចាប់ពី​ដើមខែ​សីហារហូតមកដល់​បច្ចុប្បន្ន ក្រោយ​ផ្ទុះ​ជំងឺ​កូ​វីដ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា​(Delta) ក្នុង​សហគមន៍ ហើយ​តាម​ការគ្រោងទុក​ការប្រកួត​សប្ដាហ៍​ទី​១២ នឹងធ្វើ​ឡើង​នា​ចុង​សប្ដាហ៍​ក្រោយ ជាមួយ​ការអនុវត្ត​វិធានការ​សុខាភិបាល​ដ៏​តឹងរឹងដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​ដ៏​កាច​សាហាវ​នេះ។​ ​ក្រឡេក​ទៅ​មើល​តារាង​ពិន្ទុ​ក្នុង​ជុំ​ទី​១ បណ្ដោះអាសន្ន​វិញ គេ​ឃើញ ៥​ក្រុម​ឈរ​លំដាប់​កំពូល​តារាងមាន​ពិន្ទុ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា រួមមាន​វិសាខា បឹងកេត អង្គ​រថា​យ​ហ្គឺ​រ ព្រះខ័ន​រាជ​ស្វាយរៀង និង​ណាហ្គា​វើ​ល​ដ៏ ខណៈ​ភ្នំពេញ​ក្រោ​នឈរ​លេខ​រៀង​ទី​៦ និង​មាន ១៨​ពិន្ទុ​ក្នុង​ដៃ ចាញ់​ប្រៀប​ក្រុម​កំពូល​តារាង ៤​ពិន្ទុ ប៉ុន្ដែ​ពួកគេ​ទើប​ប្រកួត​បាន ៨​លើក​ប៉ុណ្ណោះ៕

​អត្ថបទ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm