នៅលើមហាវិថី Hollywood ភ្ញៀវទេសចរ និងក្រុមអ្នកស្រុក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោក Donald Trump រងការបាញ់ប្រហារបែបនេះ អំឡុងការប្រមូលផ្តុំគ្នានៅទីក្រុង Butler រដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ។

លោក David Bost វ័យ ៣០ឆ្នាំ មកពីប្រទេសអាល្លឺម៉ង់ និយាយថា ខ្ញុំគិតដូច្នេះថាតើគាត់នៅរស់ឬ? អ្នកដឹង ពីព្រោះថា គាត់រងការបាញ់ប្រហារ ។
ចំណែកឯ លោក Mack Reliford វ័យ ៥២ឆ្នាំ មកពីទីក្រុង Moreno Valley រដ្ឋ California និយាយថា គាត់ពិតមានការភ្ញាក់ផ្អើលខ្លាំងណាស់ និងរន្ធត់ជាខ្លាំង គាត់មិនចូលចិត្តរឿងបែបហ្នឹងទេ ។

លោកបន្តថា គាត់មិនមែនជាអ្នកគាំទ្រលោក Trumpខ្លាំងនោះទេ ប៉ុន្តែគាត់នៅតែមិនចូលចិត្តការពិតថា អតីតប្រធានាធិបតីរបស់ពួកយើង រងការបាញ់ប្រហារបែបនេះ ។
ដោយឡែក អ្នកគាំទ្រម្នាក់ទៀតរបស់លោក Trumpគឺលោក Tavarra Jones វ័យ ៤៩ឆ្នាំ មកពីទីក្រុង Los Angeles និយាយដែរថា គាត់មិនអាចជឿទាល់តែសោះ ករណីបែបនេះ កើតឡើងកើតទៅកើតនៅអាមេរិក ។ វាគឺជារឿងដែលគួរឲ្យអស់សំណើចខ្លាំងណាស់ ៕