នាយឧត្តមសេនីយ៍ ទៀ សីហា៖ អ្នកបាត់ខ្លួនក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅខេត្តពោធិ៍សាត់ មានតែពីរនាក់ប៉ុណ្ណោះ

2024/07/14 06:42:15 pm        331

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ភ្នំជួរក្រវាញ រវាងខេត្តខេត្តពោធិ៍សាត់ និងខេត្តកោះកុងនោះ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និងជំនួយការបើកបរម្នាក់ ពុំមែន៧នាក់ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួន ដែលផ្សាយខុសពីការពិតនោះទេ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការបង្កើតកង រាជអាវុធហត្ថ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ករណីធ្លាក់ឧទ្ធម្ភាគចក្រ គឺកើតចេញពីអាកាសធាតុមិនអំណោយផល ខណៈការធ្លាក់នេះ គឺកំពុងធ្វើការហ្វឹកហាត់ពីរាជធានីភ្នំពេញ ទៅកាន់ថ្មដា ខេត្តពោធិ៍សាត់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់ក្រសួងការពារជាតិគឺតែងតែ ចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីធ្វើការហ្វឹកហ្វឺន ហើយក៏ដើម្បីពិនិត្យមើលបច្ចេកទេស ឬឧបករណ៍ជា ដើម ដោយការហ្វឹកហ្វឺននេះពេលខ្លះគឺមានរយៈពេលឆ្ងាយ និងរយៈពេលជិត។ ឧទ្ធម្ភាគចក្រដែលបាន បាត់ចេញពីរាដានេះ គឺមានទិសដៅហ្វឹកហ្វឺនពីភ្នំពេញទៅថ្មដា ពីថ្មដាទៅ​ពោធិ៍សាត់ហើយ នឹងត្រូវបកមក ភ្នំពេញវិញ តែយ៉ាងណាក៏ដោយ​ឯកឧត្តម​មិនទាន់ហ៊ាន​សណ្ឋានថា យ៉ាងណាទេរហូតមកដល់ថ្ងៃនេះ ខណៈក្រុមការងារកំពុងរុករកនោះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា «ការបាត់ខ្លួនគឺមានអ្នកជំនាញភីឡត់ (អ្នកបើកបរ)ម្នាក់ និងជំនួយការម្នាក់ កំពុងបើកបរទៅតាមទិសដៅដែល​បញ្ជាការដ្ឋាន​ទ័ពអាកាសបានកំណត់ ហើយជាអកុសលយើងឃើញថា នាថ្ងៃនោះអាកាសធាតុមិនអំណោយផល ហើយបានផ្តាច់ការទាក់ ទងគ្នារហូតដល់ថ្ងៃនេះគឺមានរយៈពេលពីរថ្ងៃ ហើយក្រុមជំនាញ​ក៏បានចេញប្រតិបត្តិការរុករកផងដែរ»។

ទាក់ទងនឹងករណីធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានផ្តាំទៅប្រព័ន្ធ ផ្សព្វផ្សាយ​មួយចំនួន​ បើពុំទាន់​ដឹងព័ត៌មានច្បាស់ទាក់ទង​នឹងការធ្លាក់ឧទ្ធម្ភាគចក្រទេ គឺសូម​កុំចុះផ្សាយ ខុសពីការពិត ខណៈករណីនេះគឺជាបញ្ហាសន្តិសុខជាតិ ដោយកុំចុះផ្សាយ​លើសពីការពិត​ដោយសារព័ត៌មានខ្លះចុះថា រកឃើញជនរងគ្រោះរហូតដល់៧នាក់ ខ្លះចុះផ្សាយថា រកឃើញហើយអ្វីជាដើមនោះ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា«ករណីធ្លាក់ឧទ្ធម្ភាគចក្រនេះគប្បី​ចាំស្តាប់រាជរដ្ឋាភិ បាល ឬក្រសួងការពារជាតិ នឹងមានការជូនដំណឹង​ជាបន្តបន្ទាប់ ហើយបញ្ហានេះ ក៏គ្មានអ្វីដែល​ត្រូវ​លួចលាក់​នោះទេ វាជាព័ត៌មានទូទៅ ករណីនេះ ប្រទេសណាក៏ធ្លាប់មាន​បទពិសោធន៍ធ្លាក់​ឧទ្ធម្ភាគចក្រ នេះដែរ ខណៈគេមានឧទ្ធម្ភាគចក្រនេះទំនើបជាងយើង (កម្ពុជា) ឆ្ងាយណាស់ ហើយ​នៅតែមានឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនេះដែរ»។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទZ-9 បានបាត់​ចេញពីរាដា( ធ្លាក់) នៅតំបន់​ភ្នំជួរក្រវាញ​រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ​ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន (រៀនបើកបរ)។

បើតាមការលើកឡើងរបស់​នាយឧត្តមសេនីយ៍ ទៀ សីហា​ បានបញ្ជាក់ថា ​ការធ្លាក់នេះ​គឺកើតចេញ​ពី​អាកាសធាតុមិនអំណោយផល។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា​ ឆ្នាំ២០២៤នេះ ក្រុមប្រតិបត្តិការរុករក​ពុំទាន់ឃើញពន្លឺណាមួយកំណត់គោលដៅរកឃើញកន្លែងឧបទ្ទវហេតុនៅឡើយនោះទេ ខណៈក្រុមប្រតិបត្តិការ​ បានកំពុងដាក់គោលដៅកំណត់យ៉ាងសកម្មបំផុតក្នុងការរុករក ដោយ​ថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករកនោះ៕អត្ថបទ បាន ចក់ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm