ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានថ្កោលទោសឧបទ្ទេវហេតុបាញ់ប្រហារ ដែលបានកើតឡើង អំឡុងពិធីជួបជុំគ្នារបស់បេក្ខជនប្រធានាធិបតី និងជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍ ។

អំឡុងព្រឹត្តការណ៍នៅទីក្រុង លោក Maduro បានជូនពរលោក Trumpឲ្យឆាប់ជាសះស្បើយពីរបួស ហើយលោកនិយាយថា បើទោះបីជាពួកគេធ្លាប់ជាសត្រូវនឹងគ្នាយ៉ាងណាក្តី លោកសូមជូនពរអតីតប្រធានាធិបតីរូបនេះ ឲ្យមានអាយុយឺនយូរ ។
គួរឲ្យដឹងថា លោក Trumpរងការបាញ់ប្រហារត្រូវចំត្រចៀកស្តាំ បង្កឲ្យមានការតក់ស្លុតយ៉ាងខ្លាំង និងធ្វើឲ្យបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋម្នាក់នេះ ហូរឈាមដាបពេញមុខ មុនពេលលោកលើកដៃឡើងលើ ទំនងជានិយាយពាក្យ “ប្រយុទ្ធ! ប្រយុទ្ធ! ប្រយុទ្ធ!” ។
ខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ដោយក្រុមមន្រ្តីសេវាកម្មសម្ងាត់ ហើយទស្សនិកជនម្នាក់ ត្រូវបានបាញ់ស្លាប់ផងដែរ ៕
