ប្រធានរដ្ឋវៀតណាមថ្លែងបាឋកថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា

2024/07/14 07:00:08 pm        143

ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានចូលថ្លែងបាឋកថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុននឹងបញ្ចប់ដំណើរទស្សនកិច្ចនៅកម្ពុជា នាល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤ ដោយមាននិស្សិត សាស្រ្តាចារ្យ បញ្ញវន្ត និងមន្រ្តីរាជការជាច្រើនចូលរួម។

នៅក្នុងបាឋកថារបស់ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអបអរសាទរចំពោះវឌ្ឍនភាពសំខាន់ៗ នៃវិស័យអប់រំនៅកម្ពុជាក្រោមការដឹកនាំប្រកប​ ដោយភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តមប្រធានរដ្ឋវៀតណាមក៏បានលើកឡើងនូវកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យអប់រំរវាង​ប្រទេសទាំងពីរ ដែលអនុញ្ញាតនិស្សិតវៀតណាម និង​និស្សិតខ្មែរអាចផ្លាស់ប្ដូរការសិក្សា​លើមុខវិជ្ជាផ្សេងៗ​ជាច្រើនរៀងរាល់ឆ្នាំ។

ឯកឧត្តម បានថ្លែងអំណរគុណចំពោះការទទួលនិស្សិតវៀតណាមមកសិក្សានៅកម្ពុជា ហើយ​ក៏ស្វាគមន៍និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមវិញដូចគ្នា។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សាត្រូវពង្រឹងការស្វាធ្យាយរៀនសូត្រដើម្បីក្លាយជាបញ្ញវន្តល្អរួមចំណែកក្នុងការកសាងជាតិ។

ឯកឧត្តម ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើង​ទាក់ទងនឹងដំណើរ​ទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម ដែលបានចាប់អារម្មណ៍ចូលមកថ្លែង​បាឋកថានាពេលនេះថា ជាកាយវិការមួយដ៏ល្អបង្ហាញពីការឱ្យតម្លៃលើវិស័យអប់រំ និងការយកចិត្តទុកដាក់ចំពោះយុវជន ក្នុងមានជាអ្នកនយោបាយជាន់ខ្ពស់របស់វៀតណាម។

ឯកឧត្តមសាកលវិទ្យាធិការ បានលើកឡើងទៀតថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអប់រំនៃសាធារណរដ្ឋសង្គមនិយមវៀតណាមមានដូចជា៖ សាកលវិទ្យាជាតិហាណូយ, សាកលវិទ្យាល័យជាតិហូជីមិញ, សាកលវិទ្យាល័យសង្គមសាស្រ្ត-មនុស្សសាស្រ្ត ហូជីមិញ, សាកលវិទ្យាល័យកៀនយ៉ាង, សាកលវិទ្យាល័យ Cantho ជាដើម។

សូមជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ដែលត្រូវបាន​ទទួលស្គាល់ដោយសហគមន៍ជាតិ និងអន្តរជាតិថា ជាទីបណ្ដុះបណ្ដាលបញ្ញវត្តរបស់ជាតិឈាន​មុខគេនៅកម្ពុជា។ ម្យ៉ាងវិញទៀត​ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាសាកលវិទ្យាល័យជាតិ​តែមួយគត់ដែល់មាននិស្សិតបរទេសច្រើនជាងគេ៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm