ប្រណាំងកង់៖ កីឡាករដាណឺម៉ាក Magnus Cort បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃការប្រកួតប្រណាំងកង់ព្រឹត្តិការណ៍ Grand Tour, Vuelta a Espana ខណៈកីឡាករណ័រវេយ Christian Eiking នៅតែបន្តនាំមុខរួមដដែល។

ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៧៥គីឡូម៉ែត្រ កីឡាកររបស់ក្រុមប្រណាំង EF Education-Nippo ប្រើពេល ៣ម៉ោង ៤៤នាទី ២១វិនាទីតាមពីក្រោយដោយកីឡាករអ៊ីតាលី Andrea Bagioli របស់ក្រុម Quick-Step និងលេខ៣ កីឡាករអូស្ត្រាលី Michael Matthew។ ចំណែកកីឡាករណ័រវេយ Odd Christian Eiking នៅតែរក្សាការនាំមុខដដែលជាមួយនឹងថេរវេលា ៥៨វិនាទីលើអ្នកលេខ២ កីឡាករបារាំង Guillaume Martin របស់ក្រុម Cofidis និង ១នាទី ៥៦វិនាទី លើអ្នកលេខ៣ អ្នកការពារជើងឯក Primoz Roglic របស់ក្រុម Jumbo-Visma។ សំរាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ២០៣.៧គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ